ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ

Koun Jab Luffy

23 មីនា 2024 12:33 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Xpeng របស់ប្រទេសចិន បានធ្វើការបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែលពិសេសហៅថា Xpeng P7i Wing Edition ដែលមានទ្វារសងខាងបើកឡើងទៅលើដូចជាស្លាបមេអំបៅអីចឹង។ ជាមួយគ្នានេះ P7i Wing Edition បានធ្វើការបង្កើនសមត្ថភាពក្នុងការបើកបរបានចំងាយផ្លូវឆ្ងាយជាងមុនឡើងដល់ 702km ព្រមទាំងមានការបង្កើននៅលក្ខណៈសម្បត្តិបានប្រសើរជាងជំនាន់ដែលចេញមុនកាលពីខែវិចិ្ឆកា ឆ្នាំ 2023។
រថយន្តស៊េរីថ្មីម៉ូដែលពិសេសនេះត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវដៃទ្វារខាងមុនទាំងពីរបើកឡើងទៅលើដែល Xpeng ហៅថា Scissor doors ដែលធ្វើឲ្យរថយន្ត P7i Wind Edition មួយនេះកាន់តែមានភាពទំនើបទាន់សម័យខ្លាំងបំផុត។ Xpeng P7i Wing Edition មានជម្រើសពីរពណ៌ គឺមានពណ៌ស្វាយហៅថា Starry Purple និងពណ៌ខៀវហៅថា Starry Blue។
Article image
រថយន្តម៉ូដែលថ្មីពិសេសនេះ ប្រើប្រាស់យ៉ាន់កងទំហំ 19-inch ដែលផលិតឡើងពីសារធាតុ Aluminum Alloy ពណ៌ខ្មៅ។ នៅផ្នែកខាងក្នុងមានរចនាបថជាមួយពណ៌បែបប្រផេះ លាយជាមួយពណ៌ខទឹកដោះគោ ជាមួយការរចនាដៃចង្កូតរាងអក្សរ D កាំពីរដែលមានបង្កប់ដោយប៊ូតុងចុងបញ្ជាមួយចំនួននៅលើដៃចង្កូតផ្ទាល់។ ចំនែកកៅអីត្រូវបានផលិតពីស្បែកពិសេសហៅថា  Nappa leather seats ដែលមានប្រព័ន្ធកំដៅ និងត្រជាក់ ហើយនៅលើដៃចង្កូតក៏មានមុខងារកំដៅផងដែរ។
Article image
បន្ថែមពីនេះ Xpeng Wing Edition នៅមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W ចំនួនពីរ (Dual 50W Wind-cooled wireless charging system រួមនឹងរំលេចជាមួយអំពូលភ្លើង ambient light system តូចៗចំនួន 257 គ្រាប់។ លើសពីនេះទៅទៀត រថយន្តនេះក៏ទទួលបានការដំឡងជាមួយបំពាក់នូវប្រព័ន្ធ Mediatek 5.0 System ជំនាន់ថ្មីចុងក្រោយ ដែលនឹងទម្លាក់ការធ្វើបច្ចុប្បន្នភាពតាមរយះ Over-On-Air (OTA) ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចន្លោះរវាងខែមេសា និងឧសភាខាងមុខនេះ។
Article image
Xpeng P7i Wing Edition ត្រូវបានគេរំពឹងថា នឹងបំពាក់នូវម៉ូទ័រអគ្គិសនីកំលាំង 205kWh ដែលអាចផលិតថាមពលបាន 276 សេះជាមួយកំលាំងរមូល 440Nm ព្រមជាមួយការប្រើប្រាស់កញ្ចប់អាគុយអគ្គិសនី 86.2kWh ហើយអាចនឹងបើកបរបានចំងាយផ្លូវដល់ 702km នៅពេលសាកភ្លើងមួយពេញម្តង នេះបើតាមការបញ្ជាក់តាមរយះការធ្វើតេស្តពីស្ថាប័ន CLTC របស់ប្រទេសចិន។
យោងទៅលើការបញ្ជាក់នៅលើគេហទំព័រផ្លូវការណ៍របស់ Xpeng បានឲ្យដឹងថា P7i Wing Edition គឺមានតម្លៃប្រមាណ $30,900 ដែលថ្លៃជាងម៉ូដែលចេញឆ្នាំមុនប្រមាណតែ $100 ប៉ុណ្ណោះ ដោយម៉ូដែលចេញចុងឆ្នាំមុនមានតម្លៃប្រមាណ $30,800 នៅក្នុងប្រទេសចិន៕
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ