ស្វែងរកពួកយើង:

រថយន្តអគ្គិសនីជំនាន់ថ្មី BYD Qin Plus Champion Edition ត្រូវបានក្រុមហ៊ុនប្រកាសដាក់ជាមួយតម្លៃ $11,000 ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 04:06 ល្ងាច

អាន 3 នាទី

Article image
នៅពេលនេះ BYD បាននឹងកំពុងតែក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានចំណែកទីផ្សារខ្ពស់បំផុតនៅលើទីផ្សារសកលដោយនាំមុខទាំងក្រុមហ៊ុន Tesla ថែមទៀតផង។ យោងតាមព័ត៌មាននៅថ្ងៃនេះ មានបញ្ជាក់ថា ក្រុមហ៊ុននេះ បានប្រកាសចេញនូវរថយន្តអគ្គិសនីម៉ូដែល Qin Plus Champion Edition នៅលើទីផ្សារថែមទៀតហើយ។ រថយន្តម៉ូដែលថ្មីនេះ  គឺជាម៉ូដែលថ្មីចុងក្រោយរបស់ BYD ដែលមានការឌីស្សាញជាមួយនិងរូបរាងថ្មី និងមានការបំពាក់នូវបច្ចេកវិទ្យាទំនើបទៀតផង។
រថយន្តអគ្គសនី BYD Qin Plus ត្រូវបានគេឃើញថា បានលេចធ្លាយរូបភាពតាំងពីខែកញ្ញាឆ្នាំមុនម្តងរួចមកហើយ។ សម្រាប់ម៉ូដែល DM-i គឺមានចំនួន 5 ជម្រើសផ្សេងគ្នា នឹងមានតម្លៃចាប់ពី 79,800 យ៉ន់ ទៅ 125,800 យ៉ន់។ រីឯម៉ូដែលអគ្គិសនីវិញ គឺមានតម្លៃ 109,800 យ៉ន់ទៅ 139,800 យ៉ន់។ ជាមួយនិងការប្រកាសចេញនូវម៉ូដែលថ្មីៗទាំងនេះ ក្រុមហ៊ុន BYD មានគោលបំណងធំ ដោយចង់បញ្ជាក់ថា នៅពេលនេះ គឺជាយុគសម័យនៃរថយន្តអគ្គសិនីហើយ។
ក្រុមហ៊ុននេះ បានបន្ថែមទៀតថា សម្រាប់រថយន្ត DM-i របស់ម៉ូដែល Qin PLUS Champion Edition នេះគឺមានការឌីស្សាញឡើងជាមួយនិងបច្ចេកវិទ្យា BYD’s super hybrid ដែលផ្តល់នូវសមត្ថភាពខ្ពស់មិនអាចផ្ទឹមបាន។ រថយន្តនេះ គឺនឹងផ្តល់ពិសោធន៌ខ្ពស់នៅក្នុងការបើកបរ, មានការសន្សំសំចៃបានច្រើន,សម្លេងស្ងាត់, ដំណើរការរលូន និងជួយដល់បរិស្ថានបានច្រើនថែមទៀត។ រថយន្តនេះ មានសមត្ថភាពអាចបង្កើតល្បឿនបានពី 0km ទៅ 100k ត្រឹមតែរយៈពេល 7.3 វិនាទីប៉ុណ្ណោះ។សសម្រាប់ម៉ូដែលសាំងវិញ គឺស៊ីប្រេង 3.8 liters ក្នុងមួយគីឡូម៉ែត្រ។ ជាមួយនិងការប្រើប្រាស់ hybrid វិញ គឺអាចរត់បាន 1,245 គីឡូម៉ែត្រ។
Qin PLUS Honor Edition ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងប្រព័ន្ធ Advanced e-platform 3.0 core technology ដែលប្រើប្រាស់នូវប្រព័ន្ធអគ្គិសនី eight-in-one electric powertrain និងប្រព័ន្ធ high-efficiency heat pump system។ រថយន្ត EV នេះ គឺនឹងមានការប្រើប្រាស់នូវអាគុយ blade battery ដែលផ្តល់នូវអនុភាពខ្លាំង ហើយនិងមានសុវត្ថិភាពខ្ពស់បំផុត។ Qin PLUS Honor Edition ថ្មីនេះ នៅតែបន្តការឌីស្សាញជាមួយនិងម៉ូដែលមុនៗដែរ ដោយមានការឌីស្សាញផ្ទៃខាងក្នុងមានពណ៌សលាយជាមួយនិងពណ៌បៃតង។
Article image
នៅផ្ទៃខាងមុខកន្លែងអង្គុយរបស់អ្នកបើកបរ និងអ្នកជិះជាមួយ ត្រូវបានក្រុមហ៊ុននេះ ឌីស្សាញជាមួយនិងភាពប្រណិត ដូចជារថយន្តថ្នាក់ខ្ពស់អញ្ចឹងដែរ ដោយមានការតម្លើងនូវមុខងារវ័យឆ្លាតជាច្រើន ហើយថែមទាំងមានការបំពាក់នូវអេក្រង់ full LCD instrument និងមានដំណើរការនៅលើប្រព័ន្ធវ័យឆ្លាត DiLink intelligent network connection system ថែមទៀតផង។ បន្ថែមពីនេះ Qin PLUS Honor Edition ថែមទាំងមានការបំពាក់នូវមុខងារថ្មីៗ ផ្នែកសំខាន់ៗជាច្រើន រួមមានដូចជា កៅអីផលិតពីស្បែក leather seats/steering wheel, automatic air conditioning, LED headlights, keyless entry/start, exterior rearview mirror adjustment/heating, reversing camera និងប្រព័ន្ធចូលចតស្វ័យប្រវត្តិជាដើម។