ស្វែងរកពួកយើង:

រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

12 មីនា 2024 04:16 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតរថយន្ត BAIC Automobile ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងចាប់ដៃគ្នា នៅក្នុង ការអភិវឌ្ឍទៅលើរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលមានឈ្មោះថា STELATO។ រថយន្តអគ្គិសនីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅខែមិថុណាខាងមុខនេះហើយ។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន BAIC អាចនឹងបញ្ចេញនូវរថយន្តថ្មីនេះ នៅក្នុងព្រឹត្តិការណ៌ពិពណ៌រថយន្ត Beijing Auto Show ដែលគ្រោងនឹងរៀបចំឡើងនៅខែមេសាខាងមុខនេះផងដែរ។
សូមជំរាបថា កាលពីពេលថ្មីៗនេះ មានកិច្ចពិភាក្សាខ្លីមួយជាមួយនិងអ្នកលេងអ៊ីនធើណែត ក្រុមហ៊ុន BAIC Blue Valley Corporation បានចេញមកបញ្ជាក់ថា ខ្លួនកំពុងតែធ្វើការងារនៅលើរថយន្តអគ្គិសនីថ្មីមួយ ដែលមានឈ្មោះថា STELATO ដោយសមិទ្ធិផលថ្មីនេះ គឺមានកិច្ចសហការជាមួយនិងក្រមហ៊ុនបច្ចេកវិទ្យាយក្ស Huawei។ រថយន្តថ្មីនេះ អាចនឹងបង្ហាញវត្តមានជាលើកដំបូងនៅក្នុងព្រឹត្តិការណ៌ Beijing Auto Event នៅខែមេសានាពេលខាងមុខនេះ។ ហើយសម្រាប់ការសម្ពោធជាផ្លូវការនៅរយៈពេល 2 ខែបន្ទាប់ពីការប្រកាសនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei និង BAIC ត្រូវបានគេរាយការណ៌ថា បានធ្វើការងារនៅលើរថយន្តឆ្លាតវៃនេះ តាំងពីឆ្នាំមុនមកម្លេះ។ ដៃគូរធំៗទាំងពីរនេះ បានបញ្ជាក់រួមគ្នាថា ខ្លួននឹងមានការបង្ហាញវត្តមាននូវសមិទ្ធិផលរួមគ្នានៅក្នុងឆ្នាំ 2024 នេះហើយ។ ទាក់ទងនឹងរថយន្តនេះ អ្នកលេងប្លុកមួយរូប ក៏ធ្លាប់បានចែករំលែកនូវរូបភាពគំនូសព្រាងរបស់ STELATO ម្តងរួចមកហើយកាលពីប៉ុន្មានខែមុននេះ។
Article image
ផ្អែកលើព័ត៌មានថ្មីនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei និង BAIC គឺបានត្រៀមរួចរាល់សម្រាប់រថយន្តអគ្គិសនីឆ្លាត វៃរបស់ខ្លួននេះ។ រថយន្តនេះ គឺពិតជាអាចនឹងមានវត្តមាននៅខែមិថុណាឆ្នាំនេះ ជាមួយនិងការបំពាក់ជាមួយនូវមុខងារថ្មីៗ ជាច្រើនថែមទៀតផង។ ប្រភពខាងលើនេះបានបន្តថា ក្រុមហ៊ុនផផលិតរថយន្តដ៏ធំរបស់ប្រទេសចិនមួយនេះ មានគម្រោងនឹងផលិតនូវរថយន្តថ្មីនេះអោយបានចំនួន 300,000 នៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះ ក៏មានការព្យាករណ៌ថា ការលក់មួយដំបូងរបស់ STELATO បន្ទាប់ពីការប្រកាសចេញនេះ អាចនឹងមានចំនួនលើសពី 10,000 គ្រឿងថែមទៀតផង។
រថយន្តអគ្គិសនីដំបូងរបស់ Huawei និង BAIC អាចនឹងបង្ហាញវត្តមានផ្លូវការនៅខែមិថុណាខាងមុខនេះហើយ