ស្វែងរកពួកយើង:

រថយន្តអគ្គិសនីថ្មី Geely Boyue SUV ចេញលក់នៅលើទីផ្សារចិន ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារស្តើងតែប៉ុណ្ណោះ

ដោយ

Koun Jab Luffy

29 មិថុនា 2024 11:56 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 27 ម្សិលមិញនេះក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ SUV ម៉ូដែល Boyue នៅក្នុងទីផ្សារប្រទេសចិនជាមួយជម្រើស 4 ម៉ូដែលផ្សេងគ្នាដោយមានតម្លៃចាប់ពីខ្ទង់ $12,800 ដល់ $16,300។ រថយន្តអគ្គិសនី Compact-SUV ស៊េរីថ្មីមួយនេះមានបណ្តោយ 4,510mm/ទទឹង 1,865mm/ កម្ពស់ 1,650mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,701mm។ រថយន្តអគ្គិសនីស៊េរីថ្មី Geely Boyue ត្រូវបានផលិតឡើងដោយឈរនៅលើទម្រង់ GEEA2.0 electronic និង electrical architecture។
នៅខាងក្នុងរថយន្តស៊េរីថ្មីនេះមានបំពាក់នៅកញ្ចក់អេក្រង់បង្ហាញព័ត៌មានប្រភេទ Full-LCD Instrument Panel ទំហំ 10.25-inch និងអេក្រង់កម្សាន្តរចនាបញ្ឈរទំហំ 13.2-inch គាំទ្រកម្រិតបង្ហាញ 2K ដែលគាំទ្រដំណើរការជាមួយបន្ទះឈីបខួរក្បាលស៊េរី Qualcomm Snapdragon 8155 រួមនឹងប្រតិបត្តិការ​ Galaxy SO2.0 ថែមទៀតផង។ Geely Boyue SUV ស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការឆ្លាតវៃជាច្រើនដូចជា មុខងារ remote control capability, tire pressure monitoring, Bluetooth, intelligent voice interaction, car Wifi/4G network និង electric folding external mirrors។
Article image
បន្ថែមពីនេះ Geely Boyue SUV នៅមានប្រព័ន្ធជំនួយការបើកឆ្លាងវៃកម្រិត Advanced driving assistant ដែលរួមមានមុខងារ ជាន់ហ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គ active braking, មុខងាររក្សារថយន្តស្ថិតក្នុងគន្លងផ្លូវ lane keep assist, lane center assist, មុខងារចាប់ស្លាកសញ្ញាចរាចរ traffic sign recognition, និងមុខងារកំណត់ល្បឿនបើកបរតាមរថយន្តខាងមុខ full-speed adaptive cruise ជាដើម។ ក្នុងរថយន្តក៏នៅមានកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ និងមុខងារក្រើនរំលឹកអ្នកបើកបរ ផងដែរ។
Article image
រថយ​ន្ត Compact SUV ស៊េរីថ្មីនេះបំពាក់ម៉ាស៊ីនប្រភេទ 1.5T ​មាន 4 ស៊ីឡាំង អាចផលិតកំលាំងបាន 133kW ឬ 181 សេះ និងកំលាំងរមូល 290Nm ជាមួយប្រអប់លេខ DCT ស្វ័យប្រវត្តិ 7 វគ្គ។ តាមទិន្នន័យរបាយការណ៍របស់ស្ថាប័ន WLTC បានឲ្យដឹងថា Geely Boyue មានកម្រិតស៊ីសាំង 6.29L ក្នុង 100 គីឡូម៉ែត្រ និងធុងសាំងអាចផ្ទុកចំនុះបាន 51 លីត្រ។ សម្រាប់ម៉ូដែល Four-Wheel-Drive គឺមានមុខងារកំនត់ការបើកបរចំនួន 4 ដូចជា economy, comfort, sports និង​ smart mode។ សូមបញ្ជាក់ថា បើតាមទិន្នន័យលក់រថយន្តម៉ាក Boyue របស់ Geely ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ 2024 នេះ គឺលក់បានចំនួនសរុប 42,005 គ្រឿង៕