ស្វែងរកពួកយើង:

រថយន្តអគ្គិសនីស៊េរីថ្មី NIO Onvo L60 នឹងប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 10 ខែកញ្ញជាមួយតម្លៃ 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

29 មិថុនា 2024 09:53 ព្រឹក

អាន 2 នាទី

Article image
យោងទៅលើដំណឹងចុងក្រោយនេះ បាននិយាយថា រថយន្តអគ្គិសនីស៊េរីថ្មី Onvo L60 ដែលជាម៉ាកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Nio ត្រៀមចេញលក់ផ្លូវការណ៍នៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ ដោយការបញ្ជាទិញរថយន្តអគ្គិសនីស៊េរីថ្មីនេះក៏បានចាប់ផ្តើមធ្វើរួចរាល់ហើយជាមួយតម្លៃខ្ទង់ $30,250 នៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ Onvo L60 នេះ គឺមានការឌីស្សាញឡើងបែបរថយន្ត Compact-crossover ដែលមានភាពប្រណិតមិនចាញ់រថយន្ត Tesla Model Y នោះឡើយ។
Onvo L60 គឺជាដៃគូប្រគូតប្រជែងទីផ្សារជាមួយ Tesla Model Y  ព្រោះថា ទាំងផ្នែករចនារូបរាងខាងក្រៅ និងការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ L60 គឺមានភាពប្រហាក់ប្រហែលគ្នា។ បើតាមរូបភាពដែលបានបែកធ្លាយថ្មីនេះ បានបង្ហាញថា នៅខាងក្នុងរបស់ Onvo L60 គឺមានបំពាក់នូវអេក្រង់តែមួយប៉ុណ្ណោះដែលមានទំហំ 17.2-inch ជាប្រភេទអេលក្រង់កម្រិត 3K retina screen ស្ថិតនៅកណ្តាល Dashboard។
Article image
លក្ខណៈដែល Onvo L60 ខុសគ្នាពី Tesla Model Y នោះ គឺការប្រើប្រាស់នូវបច្ចេកវិទ្យាបង្ហាញនៅលើកញ្ចក់ខាងមុខ Head up Display (UHD) ដែលអាចបង្ហាញចេញបានក្នុងទំហំ 13-inch សម្រាប់បង្ហាញនៅព័ត៌មានបើកបរផ្សេងៗ។ ដូចនេះ បង្ហាញថា Onvo L60 គឺប្រើប្រាស់បច្ចេកវិទ្យា UHD សម្រាប់ការបង្ហាញព័ត៌មានរថយន្ត ដែលខុសពីរថយន្ត Tesla Model 3 និង Model Y ដែលបង្ហាញព័ត៌មាននៅលើអេក្រង់កម្សាន្តតែមួយ។
ប្រភពព័ត៌មានក៏បានបង្ហើបថា Onvo L60 ក៏នឹងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរខាងក្រោយផងដែរ ដែលអាចបានទំហំ 8-inch។ បើតាមឯកសារចុះបញ្ជីលក់របស់ស្ថាប័ន MIIT បានឲ្យដឹងថា រថយន្ត Compact-Crossover ស៊េរីថ្មីនេះមានបណ្តោយ 4,828mm, ទទឹង 1,930mm, កម្ពស់ 1,616mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺមានទំងន់ 1,885គីឡូក្រាម និង 1,970 គីឡូក្រាម ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា។
Article image
រថយន្តនេះក៏នឹងមានជម្រើសដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយស៊េរី TZ188S001 កំលាំង 240kW ជាមួយដំណើរការដោយប្រព័ន្ធ rear-wheel-drive (RWD) និងម៉ូដែលប្រើម៉ូទ័រពីរដោយបំពាក់បន្ថែមម៉ូទ័រស៊េរី YS198S001 កំលាំង 100kW ដំណើរការលើប្រព័ន្ធ RWD ដោយអាចជាន់ល្បឿន Top Speed បានដល់ 203km/h។
Onvo L60 ក៏នឹងមានជម្រើសបំពាក់កញ្ចប់អាគុយពីរផ្សេងគ្នាដែរ ដោយក្នុងនោះជម្រើសបំពាក់កញ្ចប់អាគុយទំហំ 60kWh និងជម្រើស 90kWh ជាប្រភេទកញ្ចប់អាគុយ lithium iron phosphate ដែលផលិតដោយក្រុមហ៊ុន FinDreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD។ រថយន្តស៊េរីថ្មីនេះ អាចបើកបរបានចម្ងាយផ្លូវ 550km និង 730km នៅពេលសាកអាគុយពេញម្តង ហើយសម្រាប់កម្រិតនៃការប្រើប្រាស់ថាមពលថ្មវិញ គឺ12.1kWh ក្នុងរយះចម្ងាយ 100 គីឡូម៉ែត្រ៕
រថយន្តអគ្គិសនីស៊េរីថ្មី NIO Onvo L60 នឹងប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 10 ខែកញ្ញជាមួយតម្លៃ 3 ម៉ឺនដុល្លារ