ស្វែងរកពួកយើង:

របាយការណ៌ថ្មី: Samsung មិនទាន់បោះបង់ឈីប Exynos 2500 សម្រាប់ Galaxy S25 Series នៅឡើយទេ

ដោយ

Koun Jab Luffy

22 មិថុនា 2024 02:51 រសៀល

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានជាច្រើនមុននេះ គឺបាននិយាយថា ក្រុមហ៊ុន Samsung Electronics បាននឹងកំពុងតែប្រឈមខ្លាំងទៅនឹងការអភិវឌ្ឍបន្ទះឈីប Exynos 2500 សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S25 series។ នៅថ្ងៃនេះ បើតាមការបញ្ជាក់ពី ZDNet Korea បានអោយដឹងថា ក្រុមហ៊ុន Samsung គឺកំពុងតែធ្វើការងារយ៉ាងខ្លាំងទៅលើការសង្វាក់ផលិតកម្មបន្ទះឈីបអោយបានមុនដំណាច់ឆ្នាំនេះ។
សូមជំរាបថា ថ្មីៗនេះ មានសេចក្តីរាយការណ៌ថា សង្វាក់ផលិតកម្មទៅលើបន្ទះឈីប Exynos 2500 នេះ ទើបតែបាន 20% ប៉ុណ្ណោះខណៈដែលតម្រូវការគឺមានចំនួន 60%។ មានការព្យាករណ៌ថា បន្ទះឈីប Exynos 2500 អាចនឹងមានការផលិតបានរួចរាល់បាននៅមុនការបង្ហាញវត្តមាន Galaxy S25 Series។ យោងតាមការទម្លាយរបស់អ្នកវិភាគ Ming-Chi Kuo បាននិយាយថា ក្រមហ៊ុន Samsung ប្រហែលជានឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 សម្រាប់ស្មាតហ្វូនថ្មីនេះ ប្រសិនបើសង្វាក់ផលិតកម្មទៅលើបន្ទះឈីប Exynos 2500 នៅបន្តមានការពន្យាពេល។
Article image
គួរបញ្ជាក់ថា មកដល់ពេលនេះ Samsung បាននឹងកំពុងតែមានការផ្តោតខ្លាំងទៅលើការពង្រឹងសមត្ថភាពសម្រាប់បន្ទះឈីប Exynos 2500។ បន្ទះឈីបនេះ គឺមានការប្រើប្រាស់នូវសង្វាក់ផលិតកម្មនៅលើបច្ចេកវិទ្យា Samsung Foundry second-generation 3-nano process (SF3) ហើយនិងបច្ចេកវិទ្យា Gate-All-Around (GAA) technology។ បច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺឌីស្សាញសម្រាប់ពង្រឹងទៅលើល្បឿននៃការគណនាអោយបានលឿន ហើយនិងមានភាពរលូន។ បន្ទះឈីប Exynos 2500 ស្ថិតនៅក្រោម Project ដ៏ធំបំផុតរបសស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា ‘Solomon’។
Article image
បើក្រឡេកមើលទៅលើកាលបរិច្ឆេតវិញ គិតត្រឹមពេលនេះ ក្រុមហ៊ុន Samsung មានពេលត្រឹមតែខែតុលាប៉ុណ្ណោះសម្រាប់ការផលិតនូវបន្ទឈីបថ្មីនេះ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះក៏នូវមានសម្ពោធធំមួយទៀត ដោយក្រុមហ៊ុន Qualcomm គ្រោងនឹងធ្វើការប្រកាសចេញនូវបន្ទះឈីប Snapdragon 8 Gen 4 នៅចុងខែតុលានេះដូចគ្នា។ ដូច្នេះប្រសិនបើក្រុមហ៊ុន Samsung មិនអាចធ្វើបាននោះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នឹងត្រូវប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 ទាំង 3 ម៉ូដែលហើយ។