ស្វែងរកពួកយើង:

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ

Koun Jab Luffy

31 ធ្នូ 2025 04:01 ល្ងាច

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មី នៅថ្ងៃនេះ បាននិយាយថា Xiaomi EV នឹងមានការបង្ហាញចេញឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួនចំនួន 4 ម៉ូដែលសម្រាប់ទីផ្សារនៅឆ្នាំ 2026 ខាងមុខនេះ ដោយក្នុងនោះ មាន 2 ម៉ូដែល គឺជាប្រភេទ EREV SUVs ដែលនេះ គឺជាសារថ្មីបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងចូលប្រឡូកក្នុងទីផ្សារ (EREV) ថែមទៀតហើយ បន្ទាបពីជោគជ័យទៅលើទីផ្សារ Sedan។
បើតាមការបញ្ជាក់ពីរបយាការណ៌របស់ 36Kr ដែលជាប្រភពជឿជាក់បាននោះ បានអោយដឹងថា គម្រោងការរបស់ Xiaomi EV សម្រាប់ឆ្នាំថ្មីនេះ គឺមាន 4 ម៉ូដែល ដោយមួយគឺជា Facelifted SU7 sedan និងីទីពីរម៉ូដែលពិសេស Executive version របស់ SU7 និងទី 3 គឺជាឡាន EREV SUV ជម្រើស 5 កៅអី និងទីបួន គឺជាប្រភេទEREV SUV ជម្រើស 7 កៅអី។ ប្រភពខាងលើនេះបន្តថា សម្រាប់ SU7 Facelift និង EREV SUV 7 កៅអី នឹងមានការប្រកាសចេញនៅពាក់កណ្តាលត្រីមាសទី 1 ឆ្នាំ 2026 ខណៈដែល SU7 executive edition និងជម្រើស EREV SUV 5 កៅអី នឹងមានារប្រកាសចេញនៅត្រីមាសទី 2 ឆ្នាំ 2026។
Article image
សូមជំរាបថា មុននេះ មានសេចក្តីរាយការណ៌ថា Xiaomi EV គឺគ្រោងនឹងប្រកាសចេញជម្រើស EREV ដោយថែមទាំងមានរូបភាពបែកធ្លាយផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ Han Lu ដែលជាអ្នកលេងប្លុកដែលមានអ្នកតាមដានជិត 9 លាននាក់នោះ បានបង្ហោះរូបភាពរបស់ Xiaomi SUV នៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ។
Article image
ផ្អែកតាមរបាយការណ៌  36Kr បាននិយាយថា Xiaomi ជម្រើស EREV SUV 7 កៅអី គឺមានកូដឈ្មោះ "Kunlun," ដែលដូចគ្នាជាមួយនិង Li Auto ម៉ូដែល Li L9 និង Leapmotor ម៉ូដែល D19 អញ្ចឹង។ ឡាននេះ គឺផ្តោតខ្លាំងសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន។ ឡាននេះ បំពាក់អាគុយទំហំ 70kWh ដែលសាកពេញបើកបានចន្លោះពី 400km ទៅ 500km។
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs