ស្វែងរកពួកយើង:

របាយការណ៌ថ្មីនិយាយថា Galaxy S24 FE នឹងប្រកាសចេញនៅលើទីផ្សារអាមេរិកឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

21 សីហា 2024 04:08 ល្ងាច

អាន 3 នាទី

Article image
Galaxy S24 FE ដែលជាស្មាតហ្វូនម៉ូដែលពិសេសជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានវត្តមាននៅលើទីផ្សារនានាក្នុងពេលឆាប់ៗនេះហើយ។ យោងតាមការទម្លាយថ្មីនៅថ្ងៃនេះ បាននិយាយថា Galaxy S24 FE នឹងបង្ហាញវត្តមាននៅលើទីផ្សារអាមេរិកឆាប់ៗនេះហើយ ខណៈដែលកន្លងមក ស្មាតហ្វូន Fan Edition មិនដែលមានការប្រកាសចេញនៅលើទីផ្សារធំមួយនោះទេ។
យោងតាមសេចក្តីប្រកាសថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung មួយ ដែលមានលេខម៉ូដែល SM-S721U បានឆ្លងកាត់ការចុះបញ្ជីនៅលើ Bluetooth SIG database ហើយ។ លេខម៉ូដែលស្មាតហ្វូន Galaxy S24 FE នេះ គឺជាម៉ូដែលសម្រាប់ទីផ្សារអាមេរិក។
Article image
នៅលើបញ្ជីនេះ ក្រៅពីលេខម៉ូដែល ក្រុមហ៊ុននៅមិនទាន់មានមានការទម្លាយពីព័ត៌មានលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Galaxy S24 FE នេះនៅឡើយទេ។ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូន ដែលនឹងលក់នៅលើទីផ្សារអាមេរិកមួយនេះ គឺនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 គាំទ្របច្ចេកវិទ្យា 5G, Wi-Fi 6E និង Bluetooth 5.3។ សម្រាប់ម៉ូដែលលក់នៅលើទីផ្សារសកលវិញ គឺដំណើរការនៅលើបន្ទះ Exynos 2400 ដែលកន្លងមក ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 និង Galaxy S24+ រួចមកហើយ។
សូមជំរាបថា កាលពីប៉ុន្មានថ្ងៃនេះ មានការទម្លាយនូវព័ត៌មានលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Galaxy S24 FE នេះ ហើយ ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Super AMOLED screen បង្ហាញចេញបានកម្រិត Full HD+ resolution ល្បឿន 120Hz refresh rate និងទ្រទ្រង់នូវមុខងារ HDR10+ រួមនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ព្រមទាំងមានការពារដោយកញ្ចក់ Gorilla Glass Victus+ ថែមទៀតផង។ ស្មាតហ្វូននេះត្រូវគេរាយការណ៌ថា នឹងមានស៊ុមអាលុយមីញ៉ូម និងមានខ្នងក្រោយកញ្ចក់ ហើយនិងមានការបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 rating។
ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើស 5 ពណ៌ រួមមានដូចជា blue, graphite, mint, silver និង yellow។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 12MP ultrawide camera ហើយនិងគ្រាប់ទីបីមានទំហំ 8MP telephoto camera គាំទ្រនូវការហ៊្សូម 3x optical zoom។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 10MP selfie។ ប្រព័ន្ធកាមេរ៉ានេះ អាចថតវីដេអូបាន 4K@60fps បានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។
Article image
របាយការណ៌ដដែលនេះបានបន្តថា Galaxy S24 FE នឹងមានរ៉េមទំហំ 12GB ហើយនិងមានអង្គចងចាំទំហំ 256GB និង512GB ហើយនិងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែក One UI 6.1 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះ នឹងទទួលបាននូវការអាប់ដែត 4 ឆ្នាំ សម្រាប់ Android OS និង 5 ឆ្នាំទៅលើ security patches។ ស្មាតហ្វូននេះមានថ្មទំហំ 4,565mAh ដែលអាចស្តាប់ភ្លេងបាន 78 ម៉ោង និងទស្សនាវីដេអូបាន 29 ម៉ោង រាល់ការសាកថ្មពេញម្តង។
របាយការណ៌ថ្មីនិយាយថា Galaxy S24 FE នឹងប្រកាសចេញនៅលើទីផ្សារអាមេរិកឆាប់ៗនេះហើយ