ស្វែងរកពួកយើង:

របាយការណ៌ថ្មីនិយាយថា iPhone SE 4 អាចនឹងចាប់ផ្តើមសង្វាក់ផលិតកម្មនៅខែតុលាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

24 កក្កដា 2024 08:22 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានពាក្យចចាមអារ៉ាម និងការបែកធ្លាយព័ត៌មានថ្មីៗជាច្រើនពីស្មាតហ្វូនលំដាប់ថវិកាម៉ូដែល iPhone SE ជំនាន់ទី 4 របស់ក្រុមហ៊ុន Apple អស់រយៈពេលជាង 2 ឆ្នាំ រួចមក នៅថ្ងៃនេះ សារព័ត៌មាន The Information បានចេញនូវសេចក្តីរាយការណ៌ថា អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple មានគម្រោងចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើស្មាតហ្វូនថ្មីនេះ នៅខែតុលាខាងមុខនេះហើយ។ ផ្អែកលើការចេញផ្សាយនៅថ្ងៃនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនលំដាប់ថវិកាម៉ូដែល iPhone SE ជំនាន់ទី 4 នឹងមិនមានការបង្ហាញវត្តមានជាមួយនិងព្រឹត្តិការណ៌ iPhone 16 series នៅខែកញ្ញាខាងមុខនេះនោះទេ។
ទាក់ទងនឹងព័ត៌មាននេះដែរ មានការរបាយការណ៌ផ្សេងទៀត បាននិយាយថា ស្មាតហ្វូនលំដាប់ថវិកាម៉ូដែល iPhone SE ជំនាន់ទី 4 ថ្មីនេះ នឹងមានការប្រកាចេញនៅខែមករាដើមឆ្នាំ 2025 ខាងមុខ។ សូមជំរាបថា កន្លងមក ការបង្ហាញវត្តមានរបស់ស្មាតហ្វូនម៉ូដែល iPhone SE ចំនួន 3 ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញនៅខែមីនាជារៀងរាល់ឆ្នាំ ដូច្នេះហើយ សម្រាប់ស្មាតហ្វូនស្មាតហ្វូនលំដាប់ថវិកាម៉ូដែល iPhone SE ជំនាន់ទី 4 នេះ ត្រូវបានគេរំពឹងថា ក៏អាចនឹងមានការសម្ពោធជាផ្លូវការនៅខែមីនាឆ្នាំ 2025 នេះដូចគ្នា។
Article image
គួរបញ្ជាក់ថា កន្លងមក ក៏មានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនលំដាប់ថវិកាម៉ូដែល iPhone SE ជំនាន់ទី 4 ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.1-អ៊ីង OLED display មានមុខងារ Face ID ហើយនិងមានប៊ូតុង Action button រួមទាំងរន្ធ USB-C port ថែមទៀតផង។ ហើយបើនិយាយពីរូបរាងរបស់ស្មាតហ្វូនលំដាប់ថវិកាម៉ូដែល iPhone SE ជំនាន់ទី 4 នេះ ក៏ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការឌីស្សាញស្រដៀងគ្នាជាមួយនិងស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ iPhone 14 ដូចគ្នា។ ថ្មីៗនេះ ក៏មានសេចក្តីរាយការណ៌ថា ស្មាតហ្វូននេះមានកាមេរ៉ា 1 គ្រាប់ផងដែរ។ ម្សិលមិញនេះ ក៏មានសេចក្តីរាយការណ៌ថា ផ្នែកខាងក្រោយស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំផុសគំនិតចេញពី iPhone 16 ដូចគ្នា។