ស្វែងរកពួកយើង:

របាយការណ៌ថ្មីបញ្ជាក់ថា ចិននឹងក្លាយជាប្រទេស ដែលនាំមុខគេទៅលើភាពច្នៃប្រឌិត តាមរយៈនៃការចុះប៉ាតង់ថ្មី

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 09:02 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ប្រទេសចិន បាននឹងកំពុងតែបោះជំហានទៅក្នុងពិភពការច្នៃប្រឌិតហ្គេមនៅក្នុងពិភពលោក។ យោងតាមតួរលេខចុងក្រោយបំផុតដែលចេញដោយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិរបស់ប្រទេសចិន (China National Intellectual Property Administration) បានបង្ហាញអំពីកំណើនដ៏សំខាន់មួយនៅក្នុងប៉ាតង់នៃការច្នៃប្រឌិតដែលមានតម្លៃខ្ពស់។ នៅចុងឆ្នាំ 2023 កន្លងទៅលើនេះ ប្រទេសចិន មានប៉ាតង់ច្រើនជាង 1.66 លានដែលមានការកើនឡើងដល់ទៅ 25.7% បើធៀបទៅនឹងឆ្នាំមុននេះ។
តួរលេខនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិន គឺខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការក្លាយជាប្រទេសដែលនាំមុខគេទៅលើភាពច្នៃប្រឌិត ជាពិសេសទៅលើឧស្សាហកម្មនៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន និងអនាគត។ បើមើលទៅលើចំនួនប៉ាតង់សម្រាប់មនុស្សម្នាក់ ពេលនេះ គឺមានប៉ាតង់ដល់ទៅ 11.8 សម្រាប់មនុស្សចំនួន 10,000 នាក់។ ចំនួននេះ បើក្រឡេកមើលមួយភ្លែត គឹជាចំនួនតូច ប៉ុន្តែនេះ គឹជាការច្នៃប្រឌិតដែលមានការពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសនេះ។ យុទ្ធសាស្រ្តនៅក្នុងឧស្សាហកម្មជាច្រើន ដែលមានការរីកចម្រើនក្នុងពេលនេះ មានចំនួនប្រហែលជា 1.17 លានប៉ាតង់ដែលមានការកើនឡើងដល់ទៅ 70% ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺរបៀបដែលអាជីវកម្មជាច្រើន ទទួលបាននូវប៉ាតង់ច្រើនបំផុតរបស់ពួកគេ។ តួរលេខនេះ ក៏មានការកើនឡើងដល់ទៅ 37.4% នៅក្នុងប៉ាតង់នេះ ដែលប្រើប្រាស់ជាសុវត្ថិភាពសម្រាប់ប្រាក់កម្ចី ដែលអនុញ្ញាតអោយក្រុមហ៊ុនជាច្រើនអាចធ្វើការវិនិយោគទៅលើការរីកចម្រើនរបស់ពួកគេ ដែលមានការបង្ហាញអំពីតម្លៃនៃប៉ាតង់នេះ ប៉ុន្តែវាក៏មានការចង្អុលបង្ហាញអំពីប្រព័ន្ធ ecosystem ដែលមានការកើនឡើង ហើយគំនិតថ្មីៗក៏នាំអោយមានការវិនិយោគបន្ថែម និងការអភិវឌ្ឍបន្ថែមផងដែរ។
គួរបញ្ជាក់ផងដែរថា ការច្នៃប្រឌិតគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសចិន ដែលវាជាកត្តាក្នុងការជម្រុញទៅលើកំនើនសេដ្ឋកិច្ច ការបង្កើនទៅលើការប្រកួតប្រជែងជាសាកល និងការដោះស្រាយទៅលើបញ្ហាដ៏ស្មុគស្មាញជាច្រើន។ តាមរយៈការវិនិយោគទៅលើការច្នៃប្រឌិតនេះ ប្រទេសចិន បានធ្វើការបម្លែងនូវធនធាននៃបច្ចេកវិទ្យា និងកម្លាំងពលកម្មជាច្រើនរបស់ខ្លួនទៅជាបច្ចេកវិទ្យា និងសេវាកម្មដ៏ទំនើបបំផុត និងសេវាកម្មកម្រិតខ្ពស់ដែលតាមយៈការបោះជំហានពីការផលិតបែបប្រពៃណីទៅកាន់ការនាំមុខគេទៅលើវិស័យជាច្រើនដូចជាបច្ចេកវិទ្យា ថាមពលបៃតង និងជីវបច្ចេកវិទ្យា។ នេះគឺជាគន្លឹះក្នុងការពង្រឹងទៅលើជំហររបស់ប្រទេសចិន ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៅលើឆាកពិភពលោក៕
របាយការណ៌ថ្មីបញ្ជាក់ថា ចិននឹងក្លាយជាប្រទេស ដែលនាំមុខគេទៅលើភាពច្នៃប្រឌិត តាមរយៈនៃការចុះប៉ាតង់ថ្មី