នៅមុនព្រឹត្តិការណ៌ Samsung Galaxy Unpacked event នៅថ្ងៃទី 22 ខែកក្កដាចូលមកដល់ឆាប់ៗនេះ មានការសេចក្តីរាយការណ៌េពីទំហំនៃសង្វាក់ផលិត កម្មទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Foldable របស់ក្រុមហ៊ូន Samsung ហើយ ដោយនៅក្នុងទិន្នន័យខាងលើនេះត្រូវបានគេដកស្រង់ចេញពីប្រភពឧស្សាហ៍កម្មមមួយ ដោយបានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold8 (wide) នឹងមានការផលិតច្រើនជាង Galaxy Z Fold8 Ultra និង Galaxy Z Flip8។

យោងតាមរបាយការណ៌ខាងលើនេះ បាននិយាយថា Samsung បានជុំរុញអោយក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold8 (wide) អោយបានចំនួន 2.8 លានគ្រឿង ខណ:ដែល Galaxy Z Fold8 Ultra ត្រូវបានគេនិយាយថា គឺមានចំនួនត្រឹមតែ 2 លានគ្រឿង និង Galaxy Z Flip8 នឹងមួយទៀត គឺមានចំនួនត្រឹមតែ 1.5 គ្រឿងប៉ុណ្ណោះ។ ជាមួយនិងការផលិតចំនួនច្រើននេះ ត្រូវបានគេរាយការណ៌ថា Samsung មានការរំពឹងខ្ពស់ទៅលើ Galaxy Z Fold8 Wide ខណៈដែលពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ស្មាតហ្វូននេះ នឹងមកជាមួយនិងកម្រិតអេក្រង់ 4:3 aspect ratio ដែលនឹងធ្វើការប្រជែងជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន iPhone Ultra របស់ Apple ដែលនឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខផងដែរ។

Samsung Galaxy Z Fold8 (wide) ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួនជាមួយនិងបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy ហើយនឹងមានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 5.5 អ៊ីង។ ទៅលើថាមពលថ្មវិញ ត្រូវបានគេនិយាយថា គឺនឹងមានទំហំ 4,800mAh រួមនិងប្រព័ន្ធកាមេរ៉ាភ្លោះ។
