ស្វែងរកពួកយើង:

Loading Ad...

របាយការណ៌ថ្មី៖ ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 នឹងបំពាក់កាមេរ៉ាមុខ 100MP Selfie និងកាមេរ៉ាខាងក្រោយ 200MP

ដោយ

ជុំ ប៉េងលីន

30 ឧសភា 2026 09:01 ព្រឹក

អាន 2 នាទី

Article image
Honor Magic 9 នឹងបំពាក់កាមេរ៉ា 100MP Selfie និងកាមេរ៉ាខាងក្រោយ 200MP
យោងតាមរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន OPPO អាចនឹងត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ Flagship របស់ខ្លួនដែលមានការបំពាក់នូវកាមេរ៉ា Selfie មានរូបរាងជ្រុងជាការ៉េ។ តាមរយៈនៃការបែកធ្លាយចេញពីអ្នកទម្លាយ Digital Chat Station បានអះអាងថា ក្រុមហ៊ុន Honor កំពុងតែតេស្តជាមួយនឹងកាមេរ៉ារូបរាងថ្មីនេះនៅលើស្មាតហ្វូន Honor Magic 9 របស់ខ្លួនហើយ។

អ្នកទម្លាយរូបនេះ បានបន្ថែមថា នៅលើស្មាតហ្វូន Honor Magic 9 ថ្មីនេះ បច្ចុប្បន្នគឺបានតេស្តជាមួយនឹងកាមេរ៉ាសិនស័រជាច្រើន ដែលក្នុងនោមានកាមេរ៉ាគោលទំហំ 200MP ខណៈដែលកាមេរ៉ាខាងមុខ នឹងមានកម្រិតភាពច្បាស់ខ្ពស់ផងដែរ។ សម្រាប់គំរូនៃសិនស័រកាមេរ៉ានេះ គឺពិតជាមានការបញ្ជាក់ពីការប្រើប្រាស់សិនស័រកាមេរ៉ាគោល 200MP ចំនួន 2 ផ្សេងគ្នាមែនដោយទីមួយ គឺសិនស័រ OV52A/OV52B ទំហំ 1/1.28 អ៊ីង និងទីពីរ OVB0D ទំហំ 1/1.12 អ៊ីង។ សិនស័រថ្មីនេះ នឹងប្រើប្រាស់ជាកាមេរ៉ាគោលនៅលើស្មាតហ្វូននេះ។ កាមេរ៉ាខាងក្រោយនេះនឹងប្រើប្រាស់ជាមួយនឹងកាមេរ៉ា 64MP Periscope Telephoto Lens ដែលប្រើប្រាស់នូវសិនស័រ OmniVision OV64D គាំទ្រជាមួយនឹងទំហំ 1/2-អ៊ីង ផងដែរ។

Article image
គួរបញ្ជាក់ថា នេះគឺមិនមែនជាលើកទី 1 នោះទេ ដែលសិនស័រ OV64D Periscope sensor ត្រូវបានបែកធ្លាយថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន Magic 9។ ការបែកធ្លាយមុននេះ ក៏ធ្លាប់ចេញពីអ្នកទម្លាយរូបនេះដែរ ដោយមានបញ្ជាក់អំពីបន្ទះឈីប OmniVision នៅលើស្មាតហ្វូននេះទៀតផង។ សូមជំរាបថា របាយការណ៍មុននេះ ក៏ធ្លាប់បានទម្លាយនូវកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះដូចគ្នា ដោយនឹងមានទំហំ 200MP សិនស័រ 1/2.8-អ៊ីង និងកាមេរ៉ា 50MP ultra-wide lens ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វានឹងមានទំហំ 100MP OVA0B គាំទ្រដោយសិនស័រ 1/1.8 អ៊ីង។

Article image
មុននេះដែរមានការបែកធ្លាយថា កាមេរ៉ាខាងមុខថ្មីនេះ គឺមានទំហំ 1:1 Square Aspect Ratio រូបរាងជាការ៉េ។ ក្រៅពីកាមេរ៉ានេះ របាយការណ៍មុននេះ ក៏ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូន Magic 9 series នេះ អាចនឹងមានអេក្រង់ទំហំ 6.36 អ៊ីង OLED មានថាមពលថ្មទំហំ 8,000mAh និងបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6 ។ បន្ថែមពីនេះ ស្មាតហ្វូននេះ ប្រើប្រាស់នូវ IP68/IP69 សម្រាប់ការពារទឹក និងធូលី ហើយវាក៏បំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic ទៀតផង។ ស្មាតហ្វូន Honor Magic 9 series អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅក្នុងខែតុលាខាងមុខនេះ ប៉ុន្តែលក្ខណៈសម្បត្តិអាចនឹងប្រែប្រួលបន្ថែមទៀតនាពេលខាងមុខនេះ៕