ស្វែងរកពួកយើង:

របាយការណ៍ថ្មី: iPhone 16 Series នឹងមានគែម Bezel ស្តើងជាងមុន ហើយនិងមានកម្ពស់ខ្ពស់ជាងមុនដល់ទៅ 3mm!

ដោយ

Koun Jab Luffy

23 មីនា 2024 08:24 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ ជឿជាក់ថា គ្រប់ៗគ្នា ប្រាកដជាបានឃើញនូវរូបភាពគំនូសព្រាង 3D Renders ជាច្រើន ដែលមានការឌីស្សាញរូរបរាងស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង 16 Pro Max ហើយ ដោយនៅក្នុងរបាយការណ៍កាលពីពេលមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបង្កើនទៅលើទំហំអេក្រង់ស្មាតហ្វូនជំនាន់ថ្មីនេះកាន់ទំហំ 6.27 អ៊ីង និង 6.85 អ៊ីង ប្រៀបធៀបជាមួយនិងជំនាន់មុនមានទំហំ 6.1 អ៊ីង និង 6.7 អ៊ីង។
នៅថ្ងៃនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ ដែលមានឈ្មោះថា Sisa Journal-E បានទម្លាយថា ក្រុមហ៊ុន Apple បានអភិវឌ្ឍទៅលើ “Border Reduction Structure” ( ឬ BRS) ដែលបច្ចេកវិទ្យានេះ នឹងមានការប្រើប្រាស់នូវគែម bezels កាន់តែស្តើងជាងមុន។
Article image
ស្មាតហ្វូន iPhone 16 Pro និង 16 Pro Max ជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានវិមាត្រ 149.6x71.45x8.25mm  និង 163x77.58x8.25mm និងមានកម្ពស់ខ្ពស់ជាងមុនដល់ទៅ 3mm បើធៀបជាមួយនឹងស្មាតហ្វូន iPhone 15 Pro និង15 Pro Max ដែលចេញលក់នាពេលកន្លងមក។ ប្រភពខាងលើនេះ បន្តថា ជាមួយនិងការអាប់ដែតនេះ គឺមិនគ្រាន់តែធ្វើសម្រាប់ស្មាតហ្វូនម៉ូដែល Pro នោះទេ គឺក្រុមហ៊ុន Apple នឹងធ្វើទៅលើគ្រប់ស្មាតហ្វូនទាំង 4 នេះតែម្តង។ ស្មាតហ្វូនថ្មីនេះ គឺបំពាក់មកជាមួយនឹងបច្ចេកវិទ្យា BRS។
Article image
ផ្អែកទៅលើព័ត៌មានថ្មីនាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 និង iPhone 16 Plus នឹងមានវិមាត្រដូចគ្នា។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន Apple បានប្រើប្រាស់នូវក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់អេក្រង់ចំនួន 3 រួមមានដូចជា ក្រុមហ៊ុន Samsung Display, LG Display និងក្រុមហ៊ុន BOE ដែលជាក្រុមហ៊ុនផលិតអេក្រង់ដ៏ធំរបស់ប្រទេសចិន។ ទាក់ទងជាមួយនិងការផ្លាស់ប្តូរថ្មីនេះ ប្រភពខាងក្នុងបាននិយាយថា “ក្រុមហ៊ុនជាច្រើនបានមើលឃើញនូវបច្ចេកវិទ្យា BRS នេះថា លំបាក ប៉ុន្តែតាមពិតទៅ គឺមិនដូចនោះទេ៕”
របាយការណ៍ថ្មី: iPhone 16 Series នឹងមានគែម Bezel ស្តើងជាងមុន ហើយនិងមានកម្ពស់ខ្ពស់ជាងមុនដល់ទៅ 3mm!