ស្វែងរកពួកយើង:

របាយការណ៍ថ្មីនិយាយថា iPhone 16 Series នឹងមានភ្ជាប់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃ Generative AI

ដោយ

Koun Jab Luffy

03 កុម្ភៈ 2024 10:43 ព្រឹក

អាន 2 នាទី

Article image
Samsung និង Google បានប្រើប្រាស់មុខងារ Generative AI នៅលើស្មាតហ្វូនកំពូលជំនាន់ថ្មីចុងក្រោយដែលទើបបង្ហាញវត្តមានថ្មីៗនេះរបស់ពួកគេរៀងៗខ្លួន ហើយនៅពេលនេះ គឺដល់វេនរបស់ Apple វិញម្តង។ លោក Tim Cook ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Apple បាននិយាយនៅក្នុងរបាយការណ៍ប្រកាសហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថា គាត់នឹងធ្វើការអធិប្បាយពីមុខងារ Generative AI នៅចុងឆ្នាំនេះ។
បើតាមការលើកឡើងរបស់លោក Tim Cook នេះ បានបញ្ជាក់ច្បាស់ថា Apple នឹងមានការដាក់បង្ហាញនៅមុខងារឆ្លាតវៃ AI Generative នៅក្នុងព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុនដែលនឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំនេះ គឺនៅមុនពេលនៃការបង្ហាញវត្តមានរបស់ iPhone 16 Series។ បើតាមការបង្ហាញនៅលើភាសាកូដនៃប្រតិបត្តិការ iOS17.4 បានបង្ហាញថា កម្មវិធី Siri គឺបានប្រើមុខងារ AI, មុខងារ Smart replies នៅក្នុងកម្មវិធី Messages, រួមនឹងមុខងារ AI សម្រាប់កម្មវិធីជាច្រើនផ្សេងទៀតដូចជា Apple Music, Pages និង Keynote ជាដើម។
Article image
ដោយជាក់ស្តែងក្រុមហ៊ុន Apple មិនត្រូវបានកំណត់នៅលើគំរូ AI (AI Model) នោះទេ ព្រោះបច្ចុប្បន្ន ក្រុមហ៊ុននេះ បាននឹងកំពុងធ្វើតេស្តសាកល្បងមុខងារ Generative AI មួយចំនួនដែលមាននៅលើឧបករណ៍ស្រាប់ និងមួយចំនួនផ្សេងទៀតដែលពឹងផ្អែកលើការតភ្ជាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណិត។
ការនេះ គឺបានសបញ្ជាក់យ៉ាងច្បាស់ថា នៅលើ iPhone 16 Series គឺនឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Generative AI ដែលដូចគ្នានឹងអ្វីដែល Samsung បានធ្វើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series អីចឹងដែរ។ ដូចនេះ ក្នុងឆ្នាំ 2024 នេះ គឺជាយុគសម័យថ្មីនៃការប្រកូតប្រជែងទីផ្សារឧបករណ៍ AI៕
របាយការណ៍ថ្មីនិយាយថា iPhone 16 Series នឹងមានភ្ជាប់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃ Generative AI