ស្វែងរកពួកយើង:

របាយការណ៍ថ្មីបង្ហើបថា iPhone 18 នឹងមិនទាន់បង្ហាញខ្លួនក្នុងឆ្នាំនេះទេ

ដោយ

Koun Jab Luffy

03 មករា 2026 12:02 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ចេញពីរបាយការណ៍ជាច្រើននៅពេលថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុន Apple នឹងមិនទាន់បង្ហាញស្មាតហ្វូនជំនាន់ថ្មី iPhone 18 នោះទេ នៅក្នុងឆ្នាំនេះ ដោយក្រុមហ៊ុន Apple មានគម្រោងក្នុងការផ្លាស់ប្តូរ ដ៏សំខាន់មួយទៅលើស្មាតហ្វូន iPhone របស់ខ្លួន។ បើទោះបីជាក្រុមហ៊ុនទទួលបានជោគជ័យខ្លាំងទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 17 សម្រាប់ឆ្នាំ 2025 កន្លងទៅនេះក៏ដោយ សម្រាប់ស្មាតហ្វូន iPhone 18 នឹងមិនទាន់បង្ហាញខ្លួននោះទេរហូតដល់ឆ្នាំ 2027។
បើដូចការលើកឡើងនេះ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Apple សម្រេចចិត្តក្នុងការពន្យារពេលនៃការបង្ហាញស្មាតហ្វូន iPhone 18។ គិតទល់នឹងពេលនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Apple តែងតែបង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងខែកញ្ញា។ នៅឆ្នាំនេះ អាចនឹងមានការផ្លាស់ប្តូរ ដោយសារតែក្រុមហ៊ុន Apple នឹងផ្តោតទៅលើស្មាតហ្វូន iPhone High-End វិញនៅឆ្នាំនេះ ហើយក្រុមហ៊ុន នឹងពន្យារពេលក្នុងការប្រកាសចេញស្មាតហ្វូនម៉ូដែល Standard ឬតម្លៃទាបជាងគេទៅឆ្នាំក្រោយ។
ជាលទ្ធផល ក្រុមហ៊ុន Apple នឹងមិនទាន់បង្ហាញស្មាតហ្វូន iPhone 18 នោះទេ នៅឆ្នាំ 2026 នេះ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro, iPhone 18 Pro Max និង Foldable iPhone នៅក្នុងខែកញ្ញាខាងមុខនេះ ខណៈពេលដែលស្មាតហ្វូន iPhone 18, iPhone 18e និង iPhone Air 2 នឹងបង្ហាញខ្លួននៅឆ្នាំ 2027 ។
Article image
ខណៈពេលដែលស្មាតហ្វូន iPhone 16e និង iPhone Air បង្ហាញខ្លួននៅឆ្នាំ 2025 នោះ ក៏អាចមានការរំពឹងថា ស្មាតហ្វូន Foldable iPhone នេះ នឹងបង្ហាញខ្លួននៅឆ្នាំ 2026។ ក្រុមអ្នកវិភាគជាច្រើនបញ្ជាក់ថា សម្រាប់ការផលិត និងការដឹកជញ្ជូនអាចនឹងក្លាយជាកត្តាសម្រាប់ការផ្លាស់ប្តូរជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ។ តាមរយៈការពន្យារពេលក្នុងការបង្ហាញស្មាតហ្វូននេះ ក្រុមហ៊ុន Apple នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំនូវផលិតកម្ម និងពង្រឹងទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន៕