ស្វែងរកពួកយើង:

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Canon សម្រាប់ឆ្នាំ 2023 មានកំនើន 3.7% ធៀបទៅនឹងឆ្នាំ 2022

ដោយ

Koun Jab Luffy

03 កុម្ភៈ 2024 02:14 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានប្រកាសចេញនូវរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតរបស់ Canon ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុនហើយ។ នៅក្នុងរបាយការណ៌នេះ បានបង្ហាញថា ក្រុមហ៊ុននេះ មានប្រាក់ចំណូលកើនឡើងដល់ទៅ 3.7% ប្រៀបធៀបជាមួយឆ្នាំ 2022។ សម្រាប់ប្រាក់ចំណូលសរុបដែលទទួលបាននៅក្នុងឆ្នាំ 2023 កន្លងទៅនេះ គឺប្រហែលជា 4.18 ពាន់លានយ៉េន ($28.335 ពាន់លានដុល្លារអាមេរិក) និងមានប្រាក់ចំនេញដុលកើនឡើង 8.4% ធៀបនឹងឆ្នាំ 2022។
របាយការណ៌ប្រាក់ចំនេញរបស់ក្រុមហ៊ុន Canon គឺបានមកពីអាជីវកម្មចំនួន 4 ដែលរួមមានដូចជា Printing Solutions, Imaging, Medical Solutions និង Industrial Equipment។ សម្រាប់អាជីវកម្ម printing business គឺមានទឹកប្រាក់ 2.346 ទ្រីលានយ៉េន ($15.90 ពាន់លានដុល្លារអាមេរិក) ទៅលើប្រាក់ចំណេញ ដែលមានការកើនឡើងចំនួន 3.2% បើធៀបទៅនឹងឆ្នាំមុននេះ។ អាជីវកម្មនេះ គឺមានប្រហែលជា 56.1% សម្រាប់ប្រាក់ចំណេញសរុបនៃម៉ាកយីហោ Canon នៅក្នុងឆ្នាំ 2023។ ចំពោះផលិតផលរបស់ក្រុមហ៊ុននេះ មានដូចជា Digital Printing Systems រួមជាមួយនឹង Color Digital Printer Image PRESS V1350 ។
ក្រឡេកមកមើលអាជីវកម្ម Imaging របស់ក្រុមហ៊ុន Canon នៅក្នុងឆ្នាំ 2023 វិក ក៏មានប្រាក់ចំណូលចំនួនខ្ពស់ផងដែរ គឺមានចំនួន 861.6 ពាន់លានយ៉េន ($5.81 ពាន់លានដុល្លារអាមេរិក) មានការកើនឡើងចំនួន 7.2% បើធៀបទៅនឹងឆ្នាំ 2022។ ការលក់នេះ គឺផ្តោតទៅលើ Interchangeable Lens Digital Cameras, Network Cameras និងផលិតផលជាច្រើនទៀត។ សម្រាប់ផលិតផលកាមេរ៉ាវិញ រួមមានដូចជា EOS R6 Mark II, the EOS R8 និង  EOS R50 ជាដើម។
នៅក្នុងប្រាក់ចំណូលនៃអាជីវកម្ម Medical របស់ក្រុមហ៊ុន Canon នៅក្នុងឆ្នាំ 2023 គឺមានទំហំទឹកប្រាក់ចំនួន 553.8 ពាន់លានយ៉េន ($3.75 ពាន់លានដុល្លារអាមេរិក) មានកំណើនចំនួន 7.9%។ ចំណូលនេះ មកពីការលក់ទៅលើម៉ាស៊ីន MRI Equipment, X-ray Equipment និង Ultrasonic Diagnostic Equipment។ ការលក់នេះ គឺខ្លាំងក្លានៅក្នុងប្រទេសជប៉ុន និងអ៊ឺរ៉ុប។ សម្រាប់ឧបករណ៍ Industrial Equipment របស់ក្រុមហ៊ុន Canon គឺមានទំហំប្រាក់ចំនួន 314.7 ពាន់លានយ៉េន ($2.13 ពាន់លានដុល្លារអាមេរិក) មានការធា្លក់ចុះ 4.4% បើធៀបទៅនឹងឆ្នាំមុននេះ។ សម្រាប់ផលិតផលដែឡមានការលក់ខ្លាំង គឺទៅលើ FPD Exposure Equipment ៕