ស្វែងរកពួកយើង:

រយះពេល 24 ម៉ោង Haval Xiaolong Max PHEV ជំនាន់ទី 2 មានអ្នកកក់ទុកមុនចំនួនជាង 16,000 គ្រឿង

ដោយ

Koun Jab Luffy

21 មេសា 2025 10:38 ព្រឹក

អាន 4 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានធ្វើការប្រកាសចេញរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Xiaolong Max PHEV ដែលស្ថិតនៅក្រោមម៉ាកយីហោ Haval របស់ខ្លួន កាលពីពេលថ្មីៗនេះនៅទីផ្សារប្រទេសចិន។ Xiaolong Max  គឺជាប្រភេទរថយន្ត AWD Plug-in-hybrid SUV ដែលមានតម្លៃខ្ទង់ចាប់ពី $18,000 ទៅដល់ $23,300 នៅទីផ្សារប្រទេសចិន។ យោងតាមការរបាយការណ៍ពី Haval បានឲ្យដឹងថា ក្នុងរយះពេល 24 ម៉ោងបន្ទាប់ពីការប្រកាសចេញ Xiaolong Max PHEV ទទួលបានការកក់មុនចំនួន 16,368 គ្រឿង។
Haval Xiaolong Max PHEV ត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងដោយប្រើប្រាស់ភាសាឌីស្សាញ “natural rhythmic aesthetics” ជាមួយការបំពាក់នូវបណ្តុំអំពូលខាងមុខប្រភេទ Matrix Headlight រចនាបែបស្លីមអូសកាត់ក្បាលរថយន្តពីម្ខាងទៅម្ខាងជាមួយការប្រើប្រាស់នូវអំពូល LED ចំនួន 72 គ្រាប់ និងចង្កៀងស្តុបខាងក្រោយរចនាបែបបណ្តុំផ្កាយ “Bright Galaxy” រំលេចជាមួយអំពូល ultra-red LED ខ្នាត 32 628nm។ រថយន្ត PHEV-SUV ស៊េរីថ្មីនេះប្រើប្រាស់យ៉ាន់កង់ទំហំ 19-inch រចនាជាកាំប្រាំជាមួយក្បាច់ដ៏ទាក់ទាញ។
Article image
Haval Xiaolong Max មានប្រវែងបណ្តោយ 4,780mm/ ទទឹង 1,895/ កំពស់ 1,725mm និងគម្លាតចន្លោះកង់មុខទៅកង់ខាងក្រោយ  2,810mm។ រថយន្តនេះមានជម្រើស 5 ពណ៌មានពណ៌ white, black, aurora green, forest green, និង gray។ Haval Xiaolong Max PHEV គាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Coffee Pilot Plus ដែលដំណើរការជាមួយនឹងប្រព័ន្ធសែនស័រកាមេរ៉ា រួមជាមួយសែនស័រ millimeter-wave radars ចំនួន 3 គ្រាប់, Ultrasonic Sensor ចំនួន 12 គ្រាប់ ហើយនឹងសែនស័រកាមេរ៉ាចំនួន 7 គ្រាប់។
Article image
Xiaolong Max PHEV គាំទ្រដំណើរការដោយប្រព័ន្ធ Hi4 plug-in hybrid system អភិវឌ្ឍន៍ដោយ GWM ដាក់ឲ្យដំណើរការនៅលើម៉ាស៊ីន 1.5L Engine កំលាំង 114 សេះ មានកំលាំងរមូល 140Nm គូបផ្សំដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខកំលាំង 94 សេះ មានកំលាំងរមូល 110Nm និងម៉ូទ័រក្រោយកំលាំង 201 សេះ មានកំលាំងរមូល 350Nm ភ្ជាប់ដំណើរការដោយប្រអប់លេខប្រភេទ 2-speed DHT។ ប្រសិនបើសរុបកំលាំងម៉ាស៊ីន និងកំលាំងម៉ូទ័រអគ្គិសនីទាំងពីរចូលគ្នាអាចធ្វើឲ្យ Xiaolong Max PHEV មានកំលាំងសរុបដល់ 319 សេះ និងកំលាំងរមូល 595Nm ដែលអាចជាន់ល្បឿន top-speed ដល់ 180km/h និងជាន់ស្ទុះពី 0 ទៅ 100km/h ចាយពេលប្រមាណ 6.8 វិនាទី។
Article image
រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីរបស់ម៉ាក Haval មួយនេះប្រើប្រាស់កញ្ចប់ថ្មប្រភេទ Lithium iron phosphate ដែលមានជម្រើសពីរទំហំផ្សេងគ្នា គឺ 18.74kWh និង 27.54kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 100km និង 165km ដោយប្រើថាមពលថ្មសុទ្ធ ហើយសម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន 1.5L របស់រថយន្តនេះ គឺតិចបំផុតត្រឹម 0.97L/100km។ ទោះជាយ៉ាងណា GWM មិនបានបញ្ជាក់ពីរយះចម្ងាយផ្លូវសរុបដែល Haval Xiaolong Max PHEV អាចជិះបាននៅឡើយទេ។ ទៅលើការសាកភ្លើងចូលវិញ Xiaolong Max PHEV គាំត្រការសាកភ្លើងចូលល្បឿនលឿនដោយសាកពី 30% ទៅ 80% ចាយពេលប្រមាណ 20 នាទីប៉ុណ្ណោះ។
Article image
សម្រាប់ផ្នែករៀបចំរចនាខាងក្នុងរបស់ Haval Xiaolong Max PHEV មានភាពប្រណិតនិយមជាមួយដៃចង្កូតរចនាបែប flat-bottom steering wheel, មានអេក្រង់កម្សាន្តនៅកណ្តាលតាបឡូទំហំ 14.6-inch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ CoffeeOS3 Smart Cockpit system, អេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch រួមនឹងមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ HUD សម្រាប់ម៉ូដែល Top-trim ផងដែរ។ បន្ថែមពីនេះ Xiaolong Max PHEV ក៏គាំទ្រនូវមុខងារបញ្ជាដោយសំឡេង និងមុខងារចំណាំមុខថែមទៀតផង។ ផ្នែកខាងក្នុងរបស់ Haval Xiaolong Max PHEV មានជម្រើសបីពណ៌ គឺស ត្នោត និងខ្មៅ។
Article image
រថយន្តនេះមានជម្រើស 5 កៅអី ជាប្រភេទកៅអីស្បែក ដោយកៅអីខាងមុខគាំទ្រមុខងារខ្យល់ក្តៅត្រជាក់ និងម៉ាស្សាចំនួន 8 របៀប ព្រមទាំងអាចធ្វើការកំនត់បានចំនួន 3 របៀបដោយប្រព័ន្ធអេឡិចត្រូនិច។ រីកៅអីខាងក្រោយគាំទ្រមុខងារកំដៅ និងមុខងារ 2-speed back rest។ ជាមួយគ្នានេះ Xiaolong Max PHEV មានកន្លែងសាកភ្លើងទូរស័ព្ទមិនប្រើខ្សែកំលាំង 50W Wireless Charging, អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការ  OTA updates, មុខងារ remote control, WiFi hotspot ប្រព័ន្ធភ្លើងតាមកាប៊ីន ambient lights ចំនួន 64 ពណ៌, ប្រព័ន្ធសោរ Smart Key រួមនឹងប្រព័ន្ធកំដៅចង្កូតជាដើម៕
រយះពេល 24 ម៉ោង Haval Xiaolong Max PHEV ជំនាន់ទី 2 មានអ្នកកក់ទុកមុនចំនួនជាង 16,000 គ្រឿង