ស្វែងរកពួកយើង:

រូបភាព និងលក្ខណៈសម្បត្តិរបស់ OPPO Find X9 Ultra ត្រូវបានទម្លាយចេញហើយ!

ដោយ

ជុំ ប៉េងលីន

13 មេសា 2026 04:28 ល្ងាច

អាន 3 នាទី


Article image
ស្មាតហ្វូន OPPO Find X9 Ultra ត្រូវគេរំពឹងថា នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 21 ខែមេសានៅទីផ្សារជាច្រើនខាងមុខនេះហើយ ដែលក្នុងនោះ ក៏មាននៅក្នុងប្រទេសចិនផងដែរ។ នៅមុនការប្រកាសជាផ្លូវការនេះ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួននៅលើ Database នៅលើ China Telecom រួចហើយ ដោយមានការទម្លាយនូវលក្ខណៈសម្បត្តិ និងព័ត៌មានការឌីស្សាញ ស្មាតហ្វូនថ្មីនេះផងដែរ។

នៅក្នុងបញ្ជីនេះបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Ultra នេះ មានអេក្រង់ទំហំ 6.78 អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 3168x1440pixels ខណៈដែលរបាយការណ៍ជាច្រើន បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងទ្រទ្រង់នូវល្បឿន 144Hz refresh rate។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការទ្រទ្រង់នូវសិនស័រ Ultrasonic និងដំនើរការនៅលើស្បែក ColorOS 16 ដែលមានការផ្អែកនៅលើ Android 16 ថែមទៀតផង។

Article image
ស្មាតហ្វូនជំនាន់នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 គាំទ្រនូវការប្រើប្រាស់រ៉េម LPDDR5x RAM និង UFS 4.1 storage។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះមានទំហំ 7,050mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W wired និង 50W wireless charging ។ ជាមួយនិងរូបភាពស្មាតហ្វូនជំនាន់ថ្មីនេះ មានបង្ហាញថា OPPO Find X9 Ultra មានកាមេរ៉ាខាងមុខទំហំ 50MP និងកាមេរ៉ាខាងក្រោយទំហំ 200MP + 50MP + 200MP + 50MP។ បន្ថែមពីនេះ ក៏មានកាមេរ៉ា 3.2MP multispectral ផងដែរ។

គួរបញ្ជាក់ថា មុននេះមានរបាយការណ៌ថ្មីនិយាយថា OPPO Find X9 Ultra នឹងមានកាមេរ៉ាគោលទំហំ 200MP Sony LYT-901, 50MP Sony LYT-600 ultra-wide lens, 200MP OmniVision OV52A Periscope ជាមួយនឹង 3x zoom និង 50MP Samsung JNL Periscope ជាមួយនឹង 10x zoom។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់នូវការប្រើប្រាស់នូវ Hasselblad teleconverter kit សម្រាប់បន្ថែមសមត្ថភាពនៃការ Zoom កាន់តែអស្ចារ្យផង។

សម្រាប់ស្មាតហ្វូន OPPO Find X9 Ultra នេះបំពាក់នូវ Snap Key នៅគែមខាងលើដែលសម្រាប់ចូលទៅកាន់ AI Mind Space។ ជាមួយគ្នានេះ ក៏នឹងមានបំពាក់នូវ x-axis linear motor, dual speakers, IR blaster និង IP68, IP69 និង IP69K ទៀតផង។ ទៅលើរូបរាងវិញ ស្មាតហ្វូននេះមានវិមាត្រ 163.04 x 76.91 x 9.15mm និងទម្ងន់ 238g។

Article image
ស្មាតហ្វូន OPPO Find X9 Ultra នេះមានច្រើនទំហំគឺ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា satellite connectivity ថែមទៀត។ ស្មាតហ្វូន OPPO Find X9 Ultra នេះមានពណ៌ Velvet Sand Canyon (orange), Earth Tundra (brown)និង Polar Glacier (white) ។ ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station អះអាងថា សម្រាប់ទំហំ 16GB+1TB edition នឹងមានពណ៌ Earth Tundra ក៏បំពាក់នូវ Hasselblad “Explorer Master Kit.” ផងដែរ៕
រូបភាព និងលក្ខណៈសម្បត្តិរបស់ OPPO Find X9 Ultra ត្រូវបានទម្លាយចេញហើយ!