
ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីដែលមានឈ្មោះថា Galaxy Z Fold Special Edition។ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះត្រូវបាន គេដឹងថាមានកម្រាស់ស្តើង និងទំងន់ស្រាលជាងជំនាន់មុនៗ។ ប៉ុន្តែ គំរូស្មាតហ្វូនអេក្រង់បត់នេះមិនត្រូវបានគេទម្លាយចេញនោះទេ ចាប់តាំងពីការលេចលឺព័ត៌មានមក ទើបតែពេលនេះរូបគំរូរបស់ Z Fold Special Edition ត្រូវបានគេទម្លាយចេញជាលើកដំបូង។
បើតាមប្រភពដែលទម្លាយរូបភាពរបស់ Galaxy Z Fold Special Edition បានបញ្ជាក់ថា ស្មាតហ្វូនបត់អេក្រង់ម៉ូដែលថ្មីនេះ គឺមានកម្រាស់ស្តើងត្រឹម 4.9mm នៅពេលមិនបត់ ដែលជាកម្រាស់ស្តើងជា Galaxy Z Fold 6 បច្ចុប្បន្ន។ ក្រៅតែពីការកាត់បន្ថយកម្រាស់ និងទំងន់ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះ ត្រូវបានគេដឹងថា នឹងរក្សាលក្ខណៈសម្បត្តិទូទៅដូចគ្នានឹងម៉ូដែល Galaxy Z Fold 6 ដដែល។
តាមរូបភាពបង្ហាញថា ប្រព័ន្ធកញ្ចប់លែនកាមេរ៉ារបស់ Galaxy Z Fold Special Edition គឺមានទំហំធំជាងធៀបនឹង Galaxy Z Fold 6។ រូបភាពក៏បង្ហាញទៀតថា ស៊ុមរបស់ Galaxy Z Special Edition គឺមានរចនារាបស្មើរ ជាមួយកែងមូលដូចគ្នានឹង Galaxy Z Fold 6 ដែរ។ ផ្នែកខ្នងក្រោយនៃគំរូ Galaxy Fold Special Edition មានការឌីស្សាញបែបក្រឡាដែកថែបដែលមើលទៅមានភាពជាលោហៈជាជាង Matte នៅលើ Galaxy Z Fold 6។
បើតាមប្រភពព័ត៌ចចាមអារាមកន្លងមកបាននិយាយថា Samsung Galaxy Z Fold Special នឹងមានបំពាក់អេក្រង់ខាងក្រៅទំហំធំដល់ 6.5-inch និងអេក្រង់បត់ខាងក្នុងទំហំធំដល់ 8-inch ធៀបនឹងអេក្រង់របស់ Galaxy Z Fold 6 ដែលមានអេក្រង់ខាងក្រៅទំហំ 6.3-inch និងអេក្រង់ខាងក្នុងទំហំ 7.6-inch។ ប្រភពបានបញ្ជាក់ថា Samsung នឹងប្រកាសចេញស្មាងហ្វូនអេក្រង់បត់ម៉ូដែលពិសេស Limited Edition របស់ខ្លួនសម្រាប់តែទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ៕
