
រូបភាពថតចេញពីកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី Huawei Nova 16 Pro ស្អាតអស់ទាស់ហើយ
ក្រុមហ៊ុន Huawei នឹងប្រកាសជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Nova 16 Series នៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះ ហើយនៅពេលនេះ នៅមុនព្រឹត្តិការណ៍នៃការសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុនក៏បានចែករំលែកនូវរូបភាពជាច្រើនដែលថតចេញពីស្មាតហ្វូនម៉ូឌែល Pro នេះ នៅលើបណ្តាញសង្គមរបស់ចិនផងដែរ។ តាមរយៈគំរូនៃរូបភាពដែលថតចេញនេះ គឺពិតជាស្មាត ទាក់ទាញខ្លាំងមែនទែន។ រូបភាពនេះ ត្រូវបានគេនិយាយថា គឺបានចេញពីសេនស័រ Multispectral Sensor ថ្មីនេះ។

សូមជំរាបថា ក្រុមហ៊ុន បានចែករំលែកនូវវីដេអូគួរអោយចាប់អារម្មណ៍មួយនៅលើ Weibo ដែលមានការបង្ហាញអំពីរូបភាពថតចេញពីកាមេរ៉ារបស់ស្មាតហ្វូន Huawei Nova 16 Pro នេះជាច្រើនសន្លឹក។ គ្រប់រូបភាពទាំងអស់ គឺច្បាស់ និងភ្លឺក្នុងការប្រើប្រាស់។ នៅចុងវីដេអូនេះ ក្រុមហ៊ុន ថែមទាំងបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Nova 16 Pro នេះ គឺមានការប្រើប្រាស់នូវ Multispectral lens សម្រាប់ផលិតរូបភាព ដើម្បីធានាបាននូវការបង្កើតពណ៌ល្អឥតខ្ចោះ។

សម្រាប់ Multispectral Sensor គឺជាបច្ចេកវីទ្យាថតរូបភាពកម្រិតខ្ពស់ដែលមានសមត្ថភាពខ្លាំងជាងការប្រើប្រាស់នូវពណ៌ RGB (Red, Green និង Blue)។ ដើម្បីបង្ហាញនូវលទ្ធផលនៃសិនស័រ Multispectral Sensor ថ្មីនេះ ក្រុមហ៊ុន Huawei ក៏បានធ្វើតេស្តផ្ទាល់ជាមួយនឹងស្មាតហ្វូន Nova 16 Pro របស់ខ្លួន។ ក្រុមហ៊ុន Huawei និយាយថា “ជាមួយនឹងការគ្រប់គ្រងទៅលើពន្លឺ ពណ៌ និងកូល័របានយ៉ាងល្អនេះ អ្នកអាចថតបានគ្រប់សកម្មភាពដែលអ្នកត្រូវការ ហើយគ្រប់រូបភាពទាំងអស់នឹងច្បាស់ស្រស់ស្អាតបំផុត។ #RushingIntoMidSummerTogether #HuaweiNova16”
