ស្វែងរកពួកយើង:

រូបភាពថ្មី iPhone អេក្រងបត់បាន ត្រូវគេនិយាយថាស្រដៀងគ្នានឹង Huawei Pura X

ដោយ

Koun Jab Luffy

30 មិថុនា 2025 02:12 រសៀល

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់បានដែរហើយ ដោយស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ ត្រូវបានគេមើលឃើញថា អាចនឹងមានរូបរាងស្រដៀងគ្នាទៅនឹងការឌីស្សាញរបស់ស្មាតហ្វូនអេក្រង់បត់បាន Huawei Pura X អញ្ចឹង។ យោងតាមរូបភាព Render ថ្មីមួយ ដែលបានបែកធ្លាយថ្មីៗនេះ បានបញ្ជាក់ថា គំរូរូបភាពស្មាតហ្វូនអេក្រង់បត់បានរបស់ iPhone នេះ អាចនឹងមានការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូន Pura X។
យោងតាមអ្នកទម្លាយ DigitalChatStation ដែលបានចែករំលែករូបភាព Render ទៅលើស្មាតហ្វូនបត់បាន Apple ដែលគឺបានបង្ហាញនូវការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ។ អ្នកទម្លាយនេះ ក៏បានបញ្ចេញនូវព័ត៌មាននៃអេក្រង់របស់ស្មាតហ្វូនបត់បាននេះផងដែរ។
Article image
បើមើលទៅលើរូបភាព render នេះ ស្មាតហ្វូនអេក្រង់បត់បានរបស់ iPhone នេះគឺមានទម្រង់ដូចទៅនឹងស្មាតហ្វូន Huawei Pura X អញ្ចឹង។ បើទោះបីជារូបភាពនេះ មិនទាន់ទម្លាយអំពីផ្នែកខាងក្រោយក៏ដោយ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានភាពស្រដៀងគ្នាទៅនឹងវត្តមានស្មាតហ្វូនបត់បាន Pura ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះ។
Article image
តាមការទមា្លយកន្លងមកបាននិយាយថា ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple នេះ អាចនឹងមានអេក្រង់ទំហំ 7.58-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2713x1920 pixels មានកម្រិតអេក្រង់ 14.1:10 screen aspect ratio។ ក្រៅពីនេះ ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple នេះ អាចនឹងប្រើប្រាស់នូវត្រចៀកបត់បត់ Amorphous Metal Glass Hinge ដែលមិនមានបងា្ហញចេញនូវស្នាមបត់នោះទេ។ ក្រុមហ៊ុន Apple នេះអាចនឹងប្រើប្រាស់នូវតួខ្លួនទីតាញ៉ូម និងកាមេរ៉ាសេនស័រ 48MP Dual-Sensor ផងដែរ។
Article image
តាមការបែកធ្លាយនេះ អ្នកលេងអ៊ីនធឺណិតជាច្រើន បាននិយាយថា ស្មាតហ្វូនអេក្រងបត់បាននេះ អាចនឹងមានរូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Pura X។ ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Huawei គឺមានអេក្រង់ទំហំ 6.3-អ៊ីងខ្នាត 16:10 aspect ratio ។ ដូចអ្វីដែលបានសន្យាអញ្ចឹងក្រុមហ៊ុន Huawei បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងវត្តមានស្មាតហ្វូនបត់បាន Pura X នៅឆ្នាំនេះ។ ស្មាតហ្វូននេះ មានទម្រង់បត់បាន និងថេប្លេតដែលមានអេក្រង់ធំងាយស្រួលក្នុងការអាន និងទស្សនាថែមទៀតផង៕
រូបភាពថ្មី iPhone អេក្រងបត់បាន ត្រូវគេនិយាយថាស្រដៀងគ្នានឹង Huawei Pura X