ស្វែងរកពួកយើង:

រូបភាពថ្មីនៃសម្បកការពារ Galaxy A56, A36, A26 ត្រូវគេទម្លាយនៅមុនការប្រកាសជាផ្លូវការ!

ដោយ

Koun Jab Luffy

27 កុម្ភៈ 2025 08:05 ព្រឹក

អាន 2 នាទី

Article image
Samsung ដែលជាក្រុមហ៊ុនផលិតស្មាតតហ្វូនដ៏ធំរបស់កូរ៉េខាងត្បូង ត្រូវបានគេទម្លាយថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការពង្រីកទីផ្សារទៅលើស្មាតហ្វូនថ្មីនៃត្រកូល Galaxy A-series របស់ខ្លួន តាមរយៈនៃវត្តមានរបស់ស្មាតហ្វូន Galaxy A26, A36 និង A56។ ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់ប្រកាសជាផ្លូវការអំពីស្មាតហ្វូនទាំងនេះនោះ នៅថ្ងៃនេះ មានការបែកធ្លាយជាច្រើន ក៏បានទម្លាយអំពីការឌីស្សាញ និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។
នៅពេលនេះ សារព័ត៌មាន Android Headlines បានទម្លាយចេញនូវរូបភាព Renders ទៅលើ Accessories របស់ស្មាតហ្វូនទាំងនេះ ដែលមានចំនួនដល់ទៅជាង 100។ នៅក្នុងរូបភាព renders នេះ គឺមានការបង្ហាញនូវ Clear Cases, Silicone Cases, Rugged Cases និង Card Slot Cases ជាមួយនឹងកញ្ចក់អេក្រង់ការពារផងដែរ។ ស្មាតហ្វូន Galaxy A26 ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវសម្បកចំនួន 3 គឺ Transparent Clear Case, Durable Rugged Case ពណ៌ខ្មៅ និង Card Slot Case ពណ៌ខ្មៅ និងពណ៌ខៀវ។
Article image
តាមរយៈសម្បកស្មាតហ្វូននេះ វាបង្ហាញនូវការឌីស្សាញរបស់ស្មាតហ្វូននេះបានយ៉ាងពេញលេញតែម្តង។ សម្រាប់ស្មាតហ្វូន Samsung Galaxy A36 នេះ មានសម្បកចំនួន 4 គឺបន្ថែមជាមួយនឹង Silicone Case មួយទៀត។ ស្មាតហ្វូននេះ មានពណ៌ខ្មៅ បៃតង និងស្វាយ។ សម្រាប់ Rugged និង Card Slot Cases របស់ស្មាតហ្វូណ A36 គឺមានពណ៌ដូចគ្នាទៅនឹងស្មាតហ្វូន A26។ ចំណែកស្មាតហ្វូន Galaxy A56 គឺមានសម្បកចំនួន 4 ដែលមាន Silicone Case ពណ៌ខ្មៅ បៃតង និងផ្កាឈូក សម្បក Card Slot Case ពណ៌ខ្មៅ និងខៀវ ខណៈពេលដែលសម្បក  Rugged Case គឺពណ៌ខ្មៅ៕
Article image