
នៅថ្ងៃនេះ មានការទម្លាយចេញនូវរូបភាពថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 series ថែមទៀតហើយ ដោយលើកនេះ គឺមានភាពច្បាស់ខ្លាំងមែនទែន ហើយថែមទាំងមានការបញ្ជាក់ពីការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយរឹតតែមានភាពស្រស់ស្អាត ប្លែកពីជំនានមុនទៀតផង។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ មានឌីស្សាញម៉ូឌុលកាមេរ៉ារាងចតុកោណកែងបញ្ឈេផុសឡើង ជាមួយនិងពណ៌សរលោង ឬហៅថា Smooth Perla White Shade។
ទាក់ទងនឹងព័ត៌មានថ្មីនេះ ក្រុមហ៊ុន Huawei នៅមិនទាន់មានការបញ្ជាក់ច្បាស់អំពីពេលវេលានៃការប្រកាសចេញជាផ្លូវការរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 series នៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ ស្មាតហ្វូននេះ គឺកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍប៉ុណ្ណោះ។ ដូច្នេះផ្អែកតាមការទម្លាយរូបភាពថ្មីនេះ បញ្ជាក់ថា ស្មាតហ្វូន P-series ពិតជាមានការទាក់ទាញខ្លាំងជាងមុនខជាជាមិនខាន។
ក្រឡេកមកមើលកាមេរ៉ានេះវិញម្តង បើតាមរូបភាពខាងលើនេះ គឺមានការបង្ហាញថា កាមេរ៉ាស្មាតហ្វូននេះ គឺមានការតំរៀបនូវសិនស័រមានរាង 3 ជ្រុង ដែលផុសចេញពីម៉ូឌុល 4 ជ្រុងដែលផុសចេញពីផ្នែកខាងក្រោយបស់ស្មាតហ្វូននេះ។ នៅលើបន្ទះបីជ្រុងនេះ គឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមើលទៅដូចជាមុខរបស់តុក្កតា Mickey Mouse អញ្ចឹង ហើយនៅចំកណ្តាលនៃកាមេរ៉ា 3 គ្រាប់នេះ គឺមានស្លាកសញ្ញារបស់ XMAGEដែលជាបច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុនផ្ទាល់តែម្តង។
បើតាមប្រភពខាងលើនេះ បន្តថា សម្រាប់ការឌីស្សាញសិនស័រកាមេរ៉ាទាំងបីនេះ គឺមានកាមេរ៉ាគោលនៅលើចំកណ្តាលដូចគ្នាជាមួយនិងម៉ូដែលមុនដែរ។ សម្រាប់គ្រាប់ឡែន ultra-wide angle គឺស្ថិតនៅផ្នែកខាងលើ ហើយនិងឡែន periscope snapper គឺនៅផ្នែកខាងក្រោម។
និយាយពីអេក្រង់របស់ស្មាតហ្វូននេះវិញម្តង នៅលើផ្ទៃខាងមុខរបស់ Huawei P70 series គឺមានការឌីស្សញរន្ធអេក្រង់ភ្លោះ នៅចំកណ្តាលអេក្រង់ ខណ់ដែលអេក្រង់ គឺមានគែមកោងនៅជ្រុងខាងឆ្វេង និងជ្រុងខាងស្តាំ។
