
មកដល់ថ្ងៃនេះ មានការបែកធ្លាយជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូន vivo X200 series នៅមុនការប្រកាសជាផ្លូវការណ៌ ។ នៅក្នុងការបែកធ្លាយនាពេលថ្មីៗនេះ ក៏មានការទម្លាយអំពីតម្លៃរបស់ស្មាតហ្វូន X200 ហើយក៏បានឃើញរូបភាពពិតៗរបស់ស្មាតហ្វូន Vivo X200 Pro Mini នេះ ផងដែរ។ ស្មាតហ្វូន X200 Pro mini នេះ គឺជាម៉ូដែលមួយ ដែលមានការពេញនិយមរបស់ក្រុមហ៊ុន Vivo នៅក្នុងត្រកូលស្មាតហ្វូន flagship របស់ខ្លួន។ សូមជំរាបថា ក្រុមហ៊ុន Apple ក៏ធ្លាប់បានបញ្ឈប់នូវការផលិតស្មាតហ្វូន mini iPhone series របស់ខ្លួនផងដែរដោយសារតែការលក់មានកម្រិតទាបពេក។
បើមើលទៅលើរូបភាពនេះ ស្មាតហ្វូន X200 Pro Mini នេះ គឺមានរូបរាងតូច ហើយវាក៏មានម៉ូឌុលកាមេរ៉ាមូលនៅខាងក្រោយ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ ដែលក្នុងនោះ ក៏មាន telephoto module ផងដែរ។ សម្រាប់គែមរបស់ស្មាតហ្វូននេះ គឺធ្វើពីលោហធាតុ ហើយផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមាន speaker និង USB-C Port។ ស្មាតហ្វូន Vivo X200 Pro mini នេះ គឺជា version ដែលមានទំហំតូចជាងម៉ូដែល X200 Pro។

ស្មាតហ្វូន X200 Pro Mini នេះ មានអេក្រង់ទំហំ 6.3-អ៊ីង OLED display ជាមួយនឹងកម្រិតល្បឿន 120Hz LTPO refresh rate និងកម្រិតបង្ហាញ 1.5K resolution។ ស្មាតហ្វូននេះ មានបន្ទះឈីប Dimensity 9400 ស្រដៀងគ្នាទៅនឹងស្មាតហ្វូន X200 និង X200 Pro។ ស្មាតហ្វូន Pro Mini នឹងមានកាមេរ៉ាគោលទំហំ 50MP Sony LYT-818 (1/1.28″ size), 50MP ultra-wide lens និង 200MP Periscope telephoto។ ស្មាតហ្វូន Vivo X200 series នេះ នឹងប្រើប្រាស់នូវ OriginOS 5 ផ្អែកនៅលើ Android 15 ហើយក៏នឹងបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើនទៀតថែមទៀតផង៕
