ស្វែងរកពួកយើង:

រូបភាពបែកធ្លាយថ្មីនៃការឌីស្សាញរបស់ iPhone 17 Pro

ដោយ

Koun Jab Luffy

15 ធ្នូ 2024 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ អ្នកទម្លាយ Majin Bu បានបង្ហោះព័ត៌មានថ្មីនៅលើបណ្តាញសង្គម X របស់ខ្លួន ដោយបានចែករំលែកនូវរូបភាព Render ថ្មីរបស់ស្មាតហ្វូនជំបាន់ថ្មី iPhone 17 Pro ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារនាឆ្នាំក្រោយនេះ។ ស្មាតហ្វូនថ្មីនេះ គឺមានគែមឌីស្សាញចេញពីលោហធាតុ មើលទៅពិតជាស្រស់ស្អាតជាងអ្វីដែលអ្នកទម្លាយ Digital Chat Station ធ្លាប់បានចែករំលែកកាលពីពេលមុននេះថែមទៀតផង។
បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series ដែលចេញលក់នៅឆ្នាំនេះ ឃើញថា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែន ហើយយើងក៏ដឹងថា អ្នកគាំទ្រជាច្រើន ក៏រង់ចាំវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 17 series ពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2025 ខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា យើងបានលឺនូវពាក្យចចាមអារ៉ាមជាច្រើន អំពីស្មាតហ្វូននេះ ហើយក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវអាលុយមីញ៉ូមថ្មីទៅលើការឌីស្សាញកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន iPhone 17 series ដែលមានភាពទាក់ទាញបំផុតផងដែរ។
Article image
យោងតាមអ្នកទម្លាយនៅលើ Weibo ក៏មានការបង្ហាញនូវស្មាតហ្វូនដែលមានគែមធ្វើពីលោហធាតុផងដែរ ដែលនេះគឺជាគែមរបស់ស្មាតហ្វូន iPhone 17 ។ និយាយពីកាមេរ៉ាថតរូបវិញ ត្រូវបានគេរាយការណ៌ថា មានការទ្រទ្រង់នូវមុខងារ “space video” ផងដែរ។ ស្មាតហ្វូន iPhone 17 Series អាចនឹងផ្លាស់ប្តូរទៅលើការឌីស្សាញកាមេរ៉ាថ្មីទម្រង់ Bar ផ្តេកយ៉ាងទាក់ទាញថែមទៀតផង។ ប្រសិនបើស្មាតហ្វូន iPhone 17 Pro Series នេះ មានរូបរាងបែបនេះមែន មើលទៅពិតជាដូចទៅនឹងស្មាតហ្វូន Pixel 9 series មែនទែន!