ស្វែងរកពួកយើង:

រូបភាពប៉ះផ្ទាល់ទៅលើស្មាតហ្វូនស៊េរីថ្មី vivo X100s ត្រូវបានគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ

ដោយ

Koun Jab Luffy

11 ឧសភា 2024 07:46 ព្រឹក

អាន 2 នាទី

Article image
X100s ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមាននៅលើទីផ្សារ នាពេលឆាប់ៗនេះហើយ ដោយម៉ូដែលនេះ នឹងក្លាយជាជំនាន់ថ្មីរបស់ X100។ ខណៈដែលម៉ូដែលមុន X100 ប្រើប្រាស់នូវបន្ទះឈីប Dimensity 9300 នោះ សម្រាប់វត្តមានរបស់ X100s គឺត្រូវបានក្រុមហ៊ុនធ្វើការអាប់ដែត ទៅកាន់បន្ទះឈីប Dimensity 9300 Plus។ ជាមួយនិងការចែកចាយព័ត៌មានថ្មីនេះ ស្មាតហ្វូន vivo X100s ត្រូវបានក្រុមហ៊ុនឌីស្សាញជាមួយកម្រ៉ាស់ 7.8mm ហើយនៅពេលនេះ ក៏មានការបញ្ចេញនូវរូបភាពប៉ះផ្ទាល់ ទៅលើស្មាតហ្វូនស៊េរីថ្មី vivo X100s នេះផងដែរ។
សូមជំរាបថា ការបង្ហាញវត្តមានរបស់ vivo X100 កន្លងមក គឺមានកម្រ៉ាស់ 8.5mm ដូច្នេះជាមួយនិងកម្រ៉ាស់ 7.8mm នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X100S នៅពេលនេះ គឺបញ្ជាក់ថា ស្មាតហ្វូននេះ គឺពិតជាមានកម្រ៉ាស់ ស្តើងមែនទែន ស្របពេលដែលស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន ត្រូវបានគេមើលឃើញថា មានកម្រ៉ាស់លើសពី 8mm។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺនៅលើស្មាតហ្វូនដ៏មានកម្រ៉ាស់ស្តើងស្រួលកាន់ មួយនេះ ក៏នឹងមាន ការបំពាក់នូវកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ ដូចម៉ូដែលប្រណិត Ultra អញ្ចឹងដែរ។
Article image
ទាក់ទងនឹងវត្តមានស្មាតហ្វូនថ្មីនេះដែរ នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android មួយចំនួនបានងាកមក ប្រើប្រាស់នូវអេក្រង់រាបស្មើរវិញហើយ ក្នុងនោះក្រុមហ៊ុន vivo ក៏បានបោះបង់ចោលនូវអេក្រង់កោង នៅលើ vivo X100s ដោយងាយមកប្រើប្រាស់នូវអេក្រង់រាបស្មើរផងដែរ។ ក្រឡេកមកមើលរូបភាពដែលចេញផ្សាយនៅពេល នេះ គឺមានការបង្ហាញថា X100s គឺមានជម្រើសពណ៌យ៉ាងតិចក៏ពីរពណ៌។
Article image
រូបភាពប៉ះផ្ទាល់ទៅលើស្មាតហ្វូនស៊េរីថ្មី vivo X100s ត្រូវបានគេទម្លាយចេញមុនការសម្ពោធជាផ្លូវការ