ស្វែងរកពួកយើង:

រូបភាពផ្តិតដោយកាមេរ៉ា vivo X200 Series ត្រូវបានទម្លាយមុនថ្ងៃសម្ពោធជាផ្លូវការណ៌

ដោយ

Koun Jab Luffy

11 តុលា 2024 06:46 ព្រលប់

អាន 2 នាទី

Article image
គិតត្រឹមថ្ងៃនេះ គឺនៅសល់តែ 3 ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលវេលានៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X200 series ហើយ។ ខណៈដែលកៀកថ្ងៃសម្ពោធនេះ នៅថ្ងៃនេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវព័ត៌មានមានការបញ្ចេកនូវមុខងារថ្មីៗមួយចំនួនដែលមាននៅលើស្មាតហ្វូននេះថែមទៀតហើយ។ ស្មាតហ្វូន X200 series នឹងមានម៉ូដែល X200, X200 Pro, និង X200 Pro mini ហើយនឹងបង្ហាញខ្លួននៅ Beijing National Aquatics Center aka Water Cube នាថ្ងៃទី 14 ខែតុលានេះហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានសម្រាប់ព្រឹត្តិការណ៌នេះ គឺមានឈ្មោះថា “Far Beyond Imaging” ដោយវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី X200 series នេះ គឺនឹងមាននាំមកនូវបច្ចេកវិទ្យាថ្មីៗ រួមនិងបទពិសោធន៌កាន់តែអស្ចារ្យសម្រាប់ការថតរូប។
Article image
បើតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ គឺមានការទម្លាយថា ស្មាតហ្វូន X200 Pro នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200MP periscope camera គាំទ្រដោយឡែនទំហំ 135mm focal length និងមានការពង្រឹងខ្លាំងទៅលើមុខងារថតTelephoto super stage mode ថែមទៀតផង។ សម្រាប់រូបភាពដែលបង្ហាញនៅនេះ ក៏មានការបញ្ជាក់ពីការហ៊្សូមកម្រិត  20x zoom ជាមួយនិងគុណភាពខ្ពស់ងដែរ។
Article image
ស្មាតហ្វូន X200 series នឹងមានការនាំមកនូវមុខងារថត telephoto macro mode គ្រប់ម៉ូដែល ហើយនិងមានការបន្ថែមនូវមុខងារ super landscape mode ថែមទៀតផង។ ស្មាតហ្វូន X200 Pro នឹងមានការបំពាក់នូវឡែនទំហំ 50MP ដែលជាសិនស័រ LYT-818 ថ្មីរបស់ញក្រុមហ៊ុន Sony សហការជាមួយនិងក្រុមហ៊ុន vivo។
Article image
បន្ថែមពីនេះនៅលើ vivo X200 series ក៏នឹងមានការទ្រទ្រង់នូវ Live Photos ដែលក្រុមហ៊ុននេះនិយាយថា អាចប្រើប្រាស់ដូចគ្នាជាមួយនិងមុខងារ Live Photo format របស់ Apple អញ្ចឹងដែរ។ សម្រាប់ការថតវីដេអូនៅលើ X200 series ក៏នឹងមានមុខងារថត cinematic slow-motion recordings ជាមួយនិងកម្រិត 4K ល្បឿន 120fps ហើយនិងមានការទ្រទ្រង់នូវកម្រិត 10-bit LOG ថែមទៀតផង។ ស្មាតហ្វូននេះ ក៏នឹងអាចថតវីដេអូបានកម្រិត 4K HDR Cinematic Portrait Video។ ស្មាតហ្វូននេះ នឹងរត់នៅលើស្បែក OriginOS 5 ហើយនិងបំពាក់នូវបន្ទះឈីប Dimensity 9400។
រូបភាពផ្តិតដោយកាមេរ៉ា vivo X200 Series ត្រូវបានទម្លាយមុនថ្ងៃសម្ពោធជាផ្លូវការណ៌