
ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសចេញពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Honor Magic V3 ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះ ដោយម៉ូដែលនេះ គឺមានកម្រ៉ាស់ស្តើងជាងស្មាតហ្វូន V2 ជំនាន់មុនថែមទៀតផង។ មុនការសម្ពោធចូលមកដល់ នៅថ្ងៃនេះ ក្រុមហ៊ុននេះបានធ្វើការចែកចាយនូវរូបភាពរបស់ស្មាតហ្វូនអេក្រង់បត់បាន Magic V3 ដែលបង្ហាញចេញយ៉ាងច្បាស់ពីការឌីស្សាញរូបរាងជាលើកដំបូងផងដែរ។
បើមើលទៅលើរូបភាពខាងលើនេះ គឺមានការបញ្ជាក់់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V3 មានរចនាខ្នងក្រោយចេញពីស្បែក ដែលមើលទៅពិតមានប្រសិទ្ធិភាពខ្លាំងមែនទែន។ ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានការឌីស្សាញម៉ូឌុលកាមេរ៉ារាង 6 ជ្រុង ហើយនិងមានស៊ុមលោហៈពណ៌មានស្អាតខ្លាំងមែនទែន។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 3 គ្រាប់ និងមាន LED flash មួយគ្រាប់ ក្នុងនោះក៏មានលែន periscope telephoto sensor ផងដែរ។
ផ្នែកចំហៀងនៃស្មាតហ្វូននេះ គឺមានឌីស្សាញចេញពីលោហៈ មានភាពធន់ ហើយនិងប្រណិតមែនទែន។ នៅលើស្មាតហ្វូននេះ នៅតែមានការបន្តប្រើប្រាស់នូវប្រព៌ន្ធស្កែនម្រាមដៃនៅចំហៀងដូច Magic V2 ដដែល។ ក្រុមហ៊ុននេះ បានបន្តថា ស្មាតហ្វូននេះ គឺមានកម្រ៉ាស់ស្តើងជាងគេម៉ូដែលមុនថែមទៀតផង។ បើតាមរបាយការណ៌កន្លងមក បានអោយដឹងថា Magic V3 មានកាមេរ៉ាគោលទំហំ 50-Megapixel primary camera ហើយនិងមានការទ្រទ្រង់ជាមួយនិងកម្រិតហ៊្សូមបាន 3.5x optical zoom។
សម្រាប់កម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូន Magic V3 គឺនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 កម្លាំងសាក 66W fast charging ហើយនិងមានប្រព័ន្ធផអកាយរណប satellite connectivity ទៀតផង។ ក្រុមហ៊ុន Honor ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Honor Magic Vs3 ជាមួយ Magic V3 ផងដែរ។ Vs3 អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2។ ក្រៅពីស្មាតហ្វូនអេក្រង់បត់បាន ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវថេប្លេត Honor MagicPad 2 ដែលមានអេក្រង់ទំហំ 12.3-អ៊ីង និង Honor MagicBook Art 14 notebook ផងដែរ។
