ស្វែងរកពួកយើង:

រូបភាពផ្លូវការណ៌ Huawei Nova 13 និង Nova 13 Pro ត្រូវគេទម្លាយមុនការប្រកាសចេញនៅថ្ងៃទី 22 ខែតុលា

ដោយ

Koun Jab Luffy

16 តុលា 2024 07:50 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Nova 13 Series នៅក្នុងប្រទេសចិននៅថ្ងៃទី 22 ខែតុលាខាងមុខនេះហើយ ដោយក្នុងនោះក៏មានការទម្លាយថា នៃប្រព័ន្ធប្រតិបត្តិការ Harmony OS ជំនាន់ថ្មី ដែលនឹងមានឈ្មោះហៅថា Harmony OS Next ក៏នឹងដំណើរការនៅលើស្មាតហ្វូន Nova 13 series នេះផងដែរ។
សូមជំរាបផងដែរថា ក្រុមហ៊ុននេះ ក៏ទើបតែទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសចេញនូវ software ថ្មីនេះ សម្រាប់ប្រើប្រាស់នៅលើផលិតផលជាច្រើន ដែលមានដូចជាស្មាតហ្វូន ថេប្លេត អេក្រង់ឆ្លាតវៃ និងផលិតផលឆ្លាតវៃជាច្រើនទៀតផងដែរ។ នៅមុនព្រឹត្តិការណ៍នៃការសម្ភោធជាផ្លូវការណ៌នេះ ស្មាតហ្វូនជំនាន់ថ្មី Nova 13 និង Nova 13 Pro ក៏បានបង្ហាញខ្លួនសម្រាប់ការកក់ទិញមុននៅលើ VMall នៅលើ Huawei ផងដែរ។ នៅលើបញ្ជីនេះ ក៏មានការទម្លាយអំពីការឌីស្សាញស្មាតហ្វូននេះផងដែរ។
Article image
នៅក្នុងបញ្ជីផ្លូវការណ៌នេះ ថែមទាំងបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Nova 13 និង  Nova 13 Pro នឹងមាន 4 ពណ៌គឺ  Loddon Green, Feather Sand White, Feather Sand Purple និង Star Black ។ស្មាតហ្វូន Nova 13 នេះនឹងមានទំហំ 256GB និង 512GB ខណៈពេលដែលម៉ូដែល Pro របស់ស្មាតហ្វូននេះមាន 3 ទំហំគឺ 256GB, 512GB និង 1TB ។
Article image
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nova 13 និង Nova 13 Pro នៅឡើយទេ។ យ៉ាងណាមិញ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះនឹងបំពាក់នូវ Beiduo satellite messaging ថែមទៀតផង។
Article image
នៅក្នុងរបាយការណ៍ថ្មីនេះ បានបង្ហាញថា ស្មាតហ្វូន Nova 13 និង 13 Pro អាចនឹងមានបន្ទះឈីប  Kirin 9010 និងមានរ៉េមទំហំ 12GB។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 60-Megapixel ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 50-Megapixel (គោល) + 8-Megapixel (telephoto) ។
Article image
សម្រាប់ស្មាតហ្វូន Nova 13 Pro នឹងមានកាមេរ៉ាខាងមុខទំហំ 60-Megapixel + 8-Megapixel ។ បើមើលទៅលើកាមេរ៉ាខាងក្រោយនេះ វិញ នឹងមានកាមេរ៉ាទំហំ  50-Megapixel RYYB, 12-Megapixel ultra-wide និង 8-Megapixel Telephoto។ ខណៈពេលដែលទំហំថាមពលថ្មរបស់ស្មាតហ្វូន Nova 13 និង 13 Pro នៅមិនទាន់ដឹងនៅឡើយទេ។
Article image
ស្មាតហ្វូនទាំងនេះ ត្រូវបានគេរំពឹងថា នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 100W charging ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញនោះ ស្មាតហ្វូន Nova 13 ទាំងពីរនេះ នឹងប្រើប្រាស់នូវសេនស័រក្រោមអេក្រង់ (under-display fingerprint sensor)៕