ស្វែងរកពួកយើង:

រូបភាពផ្លូវការណ៌ Vivo X200, X200 Pro, X200 Pro Mini ត្រូវបានគេទម្លាយនៅលើហាង JD.com

ដោយ

Koun Jab Luffy

01 តុលា 2024 12:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Vivo ប្រចាំប្រទេសចិន ទើបតែបានបញ្ចេញនូវរូបភាពផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Viv o X200។ នៅថ្ងៃនេះ ក្រុមហ៊ុនក៏បានបង្ហាញចេញនូវការឌីស្សាញស្មាតហ្វូន X200 Pro និង X200 Pro Mini ហើយ។ រូបភាពថ្មីនេះ ត្រូវបានគេបង្ហោះនៅលើហាង JD.com។ ប៉ុន្តែនៅពេលនេះ រូបភាពនេះ អាចនឹងត្រូវបានគេលុបចេញវិញហើយ ពីព្រោះថា មិនត្រូវបានបង្ហាញនៅលើ JD នោះទេ។ បើតាមរូបភាព screenshots ដែលចែកចាយដោយអ្នកលេងប្លុកមួយរូបនៅចិន គឺមានការបង្ហាញចេញនូវការឌីស្សាញ ហើយពណ៌យ៉ាងច្បាស់របស់ X200, X200 Pro និង X200 Pro Mini។
រូបភាពខាងលើនេះ បានបញ្ជាក់ពីការបញ្ជាទិញមុនទីៅលើស្មាតហ្វូន Vivo X200 series នេះហើយ ដោយក្រុមហ៊ុននេះ អាចនឹងបើកនៅលើទីផ្សារចិននាថ្ងៃទី 8 តុលា ខណៈដែលការលក់ជាផ្លូវការណ៌នឹងធ្វើឡើងនៅថ្ងៃទី 14 ខែតុលា។ ស្មាតហ្វូន X200 និង X200 Pro នឹងបង្ហាញវត្តមានជាមួយជម្រើសពណ៌ Moonlight White, Midnight Black, Sapphire Blue, និង Titanium។
Article image
ស្មាតហ្វូនទាំងពីរនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាជាមួយនិងស៊ុមលោហៈ ហើយនិងមានកាមេរ៉ាច្រើនគ្រាប់ រួមនិងបច្ចេកវិទ្យា ZEISS ផងដែរ។ ផ្អែកតាមរបាយការណ៌ខាងលើនេះបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេនេះ គឺមានកាមេរ៉ាក្រោយ 3 គ្រាប់ រួមនិង LED flash មួយគ្រាប់។
Article image
ស្មាតហ្វូន X200 មានកាមេរ៉ាខុសពីម៉ូដែល Pro។ សម្រាប់ Vivo X200 Pro Mini គឺមានការឌីស្សាញកាមេរ៉ាដូចគ្នាជាមួយ X200។ ស្មាតហ្វូន Mini នឹងមានជម្រើសពណ៌ pink និង green ជំនួសអោយពណ៌ blue និង titanium។ បន្ថែមពីនេះ ក៏មានជម្រើសពណ៌ black និង white។ នៅពេលនេះមិនទាន់មានព័ត៌មានផ្លូវការណ៌ទាក់ទងជាមួយនិងការបង្ហាញខ្លួន Vivo X200 series នោះទេ ខណៈដែល X200 និង X200 Pro អាចនឹងមានការបង្ហាញខ្លួននៅលើទីផ្សារសកលនាត្រីមាសទី 1 ឆ្នាំ 2025។
រូបភាពផ្លូវការណ៌ Vivo X200, X200 Pro, X200 Pro Mini ត្រូវបានគេទម្លាយនៅលើហាង JD.com