ស្វែងរកពួកយើង:

រូបភាពផ្លូវការណ៌របស់ Google Pixel 10 Pro XL ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

08 សីហា 2025 08:23 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Google ត្រូវបានគេព្យាករណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Pixel 10 series របស់ខ្លួននៅខែនេះហើយស្របពេលជាមួយគ្នានេះ ការទម្លាយទៅលើព័ត៌មាននានារបស់ស្មាតហ្វូនទាំងនេះ ក៏មានការបង្ហើបចេញកាន់តែច្រើនផងដែរ។ ប៉ុន្មានថ្ងៃនេះ មុនការសម្ពោធជាផ្លូវការណ៌ មានការចែកចាយព័ត៌មានថា ស្មាតហ្វូនជំនាន់ថ្មីៗទាំងនេះ គឺមានដូចជា Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold ហើយសម្រាប់ថ្ងៃនេះ មានការទម្លាយនូវរូបភាពថ្មីៗរបស់ស្មាតហ្វូន Pixel 10 Pro XL ផងដែរ ដោយបង្ហាញកាន់តែច្បាស់តែម្តង។
នៅក្នុងការបែកធ្លាយខាងលើនេះ បង្ហាញថា Pixel 10 Pro XL គឺមានជម្រើសពណ៌ Moonstone និង Obsidian។ សម្រាប់ម៉ូដែលធំជាងគេ Pixel 10 នេះ មើលទៅដូចគ្នាជាមួយនិងមិនមែន XL ហើយនឹងខុសពី Pixel 9 Pro XL។ ជាមួយនិរូបភាពថ្មីនេះ គ្រប់គ្នានឹងបានឃើញថា ម៉ូឌុលកាមេរ៉ាក្រោយរាងជាង Pill-Shaped គាំទ្រដោយកាមេរ៉ា 3 គ្រាប់ រួមជាមួយនិង Flash មួយគ្រាប់ ក៏ដូចជាសិនស័រមួយគ្រាប់។
ក្រឡេកទៅមើលរូបរាងខាងក្រៅវិញ គឺមានប៊ូតុងបិទបើក និងប៊ូតុងសម្លេង នៅខាងស្តាំ ខណៈដែៈខាងឆ្វេងគឺមិនមានអ្វីនោះទេ។ ជាមួយនិងការបែកធ្លាយនៅថ្ងៃនេះ គឺមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅទៅរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនោះទេ។ គួរបញ្ជាក់ថា កន្លងមក Google Pixel 10 lineup ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Tensor G5 SoC។
សម្រាប់ម៉ូដែល Pixel 10 Pro និង Pixel 10 Pro XL ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.3 អ៊ីង និង 6.8 អ៊ីងហើយនឹងមានការតម្លើងនូវកម្រិតពន្លឺខ្ពស់ជាងមុន។ តាមការទម្លាយកន្លងមក ធ្លាប់និយាយថា ម៉ូដែលនៃស្មាតហ្វូននេះ នឹងមានការប្រើប្រាស់កាមេរ៉ាដូចគ្នាជាមួយនិងម៉ូដែលថ្មីៗដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នអញ្ចឹងអ។
Article image
Pixel 10 Pro និង Pixel 10 Pro XL ត្រូវបានគេនិយាយថា នឹងមានថ្មទំហំ 4,870mAh និង 5,200mAh ដែលធំជាងជំនាន់មុនៗ ហើយក៏នឹងមានការប្រើប្រាស់ឆ្នាំងសាកខ្ពស់ជាងមុនដូចគ្នា។ Pixel 10 series នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 20 ខែសីហា ខាងមុខនេះ ជាមួយនិង Google Pixel Watch 4 និង Pixel Buds 2a។
រូបភាពផ្លូវការណ៌របស់ Google Pixel 10 Pro XL ត្រូវបានគេទម្លាយចេញហើយ!