ស្វែងរកពួកយើង:

រូបភាពផ្លូវការរបស់ Samsung Galaxy A55 ត្រូវគេទម្លាយចេញជាមួយលក្ខណៈសម្បត្តិមួយចំនួនផងដែរ

ដោយ

Koun Jab Luffy

22 កុម្ភៈ 2024 03:58 រសៀល

អាន 2 នាទី

Article image
បន្ទាប់ការប្រកាសជាផ្លូវាការនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S24 series រួចរាល់ នៅថ្ងៃនេះ ក្រុមហ៊ុន Samsung នៅពេលនេះ បានងាកមកធ្វើការនៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនដែលស្ថិតនៅក្នុង A-series វិញម្តង។ ស្មាតហ្វូន A-Series នេះ គឺមានការបោះបង់ចោលនូវ Galaxy A7x series របស់ខ្លួនហើយ ដោយបានសម្រេចជ្រើសរើស Galaxy A55 គឺជាម៉ូដែលធំជាងគេនៃ A series ជំនួសវិញ។
ខណៈដែលពេលវេលានៃការបង្ហាញវត្តមានស្មាតហ្វូននេះកាន់តែកៀកនោះ នៅថ្ងៃនេះ អ្នកទម្លាយ Mukul Sharma បានចែករំលែកនូវរូបភាពផ្លូវការរបស់ស្មាតហ្វូន Galaxy A55 នេះហើយ ដោយថែមទាំងមានការបញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ មួយចំនួនថែមទៀតផង។ ផ្អែកតាមការបង្ហាញរបស់ Mukul បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវមុខងារថ្មីៗ រួមនិងលក្ខណៈសម្បត្តិថ្មីៗរបស់ Samsung ដែលមានដូចជា ការឌីស្សាញម៉ូឌុលកាមេរ៉ា 3 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ខណៈដែលគ្រាប់ទីបីមានទំហំ 5MP។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 32MP។
Article image
សូមជំរាបថា កាលពីពេលមុខនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការឌីស្សាញជាមួយគែមជុំវិញរាបស្មើរ និងមានតួរមានការផលិតចេញលោហៈ metallic frame។ ស្មាតហ្វូន Galaxy A55 5G មានអង្គចងចាំទំហំ 128GB និង 256GB ហើយនិងមានរ៉េមទំហំ 12GB។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើនរួចហើយ។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5000mAh ហើយនិងមានការគាំទ្រកម្លាំងសាក 25W wired charging។ Galaxy A55 5G ដំណើរការនៅលើបន្ទះឈីប Exynos 1480 SOC និងក្រាហ្វិកកាត Xclipse 530 GPU។
Article image
សម្រាប់ផ្នែកខាងមុខវិញ ស្មាតហ្វូន Galaxy A55 គឺមានអេក្រង់រាបស្មើរទំហំ 6.5-អ៊ីង និងមានល្បឿន refresh rate 120Hz។ Galaxy A55 5G នឹងមានជម្រើសពណ៌ Awesome Ice Blue, Awesome Lilac និង Awesome Navy Blue។
រូបភាពផ្លូវការរបស់ Samsung Galaxy A55 ត្រូវគេទម្លាយចេញជាមួយលក្ខណៈសម្បត្តិមួយចំនួនផងដែរ