ស្វែងរកពួកយើង:

រូបភាពផ្សព្វផ្សាយថ្មីមួយរបស់ Samsung Galaxy Z Fold 6 និង Z Flip 6 ត្រូវបានគេបង្ហោះនៅអនឡាញ!

ដោយ

Koun Jab Luffy

06 មិថុនា 2024 10:19 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការបែកធ្លាយនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 និង Z Flip 6 កាលពី 3 ខែមុន នេះរួចមក នៅថ្ងៃនេះ មានការបង្ហោះនូវរូបភាពផ្សព្វផ្សាយថ្មីមួយរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 និង Z Flip 6 នៅអនឡាញថែមទៀតហើយ។
រូបភាពនេះត្រូវបានចែកចាយនៅលើ website ក្រុមហ៊ុន Samsung ប្រចាំនៅប្រទេស Kazakhstan។ រូបភាពថ្មីនេះ គឺត្រូវបានគេសង្ស័យថា គឺជារូបភាពផ្សព្វផ្សាយរបស់ស្មាតហ្វូនអេក្រង់បត់ បានជំនាន់ទី 6។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយ នឹងមានរៀបចំនូវព្រឹត្តិការណ៌ Galaxy Unpacked event នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះហើយ។
បើមើលទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Galaxy Z Flip 6 នេះ គឺមានការបង្ហាញថា រូបរាងស្មាតហ្វូននេះ គឺមានគែមជ្រុង និងមានភាពកោងនៅគ្រប់ជ្រុងទាំង 4 ហើយនិងមានម៉ូឌុល កាមេរ៉ាមានរាងជាង Pill-Shaped។ ស្មាតហ្វូនអេក្រង់បត់ Z Fold 6 ត្រូវបានគេមើលឃើញថា មានពណ៌ប្រផេះ ហើយក៏អាចនឹងមានពណ៌ទឹកប្រាក់ផងដែរនៅពេលដែលដាក់លក់នៅលើទីផ្សារ។
ក្រឡេកមកមើល Galaxy Z Flip 6 គឺមិនមានការផ្លាស់ប្តូរការឌីស្សាញច្រើននោះទេប្រៀបធៀបជាមួយនិងស្មាតហ្វូនបត់ បានជំនាន់មុនននេះ។ នៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើប៊ូតុង Power ហើយនិងមានការឌីស្សាញអេក្រង់ខាងក្រៅជាមួយនិងស្ទីល folder icon-shaped ដូចម៉ូដែលមុនដែរ។ សម្រាប់ ម៉ូឌុលកាមេរ៉ាវិញ គឺមានឌីស្សាញកាត់ទទឹងនៅលើអេក្រង់ Cover។ ស្មាតហ្វូន Galaxy Z Flip 6 គឺនឹងមានពណ៌ Light Blue។
គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold 6 និង Z Flip 6 ដែលនឹងមានវត្តមាននៅលើ ទីផ្សារសកលនាពេលខាងមុខនេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការពង្រឹងទៅលើថាមពលថ្មធំជាងមុន ប៉ុន្តែប្រើប្រាស់នូវកម្លាំងសាកនៅត្រឹមតែ 25W fast charging ដូចមុនដដែល។