ស្វែងរកពួកយើង:

រូបភាពស្មាតហ្វូននិងរូបភាពដែលថតចេញពី Honor Magic V3 ត្រូវទម្លាយនៅលើអ៊ីនធឺណិតហើយ!

ដោយ

Koun Jab Luffy

08 កក្កដា 2024 08:15 ព្រឹក

អាន 2 នាទី

Article image
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Honor នាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនបត់បាន  Magic V3 ស៊េរីថ្មីរបស់ខ្លួន នឹងមានប្រកាសចេញជាផ្លូវការនៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការនេះ រូបភាពនៃរូបរាងរបស់ស្មាតហ្វូន និងរូបភាពថតចេញពីកាមេរ៉ារបស់ស្មាតហ្វូននេះ បែកធ្លាយនៅលើបណ្តាញសង្គមរបស់ចិន Weibo ហើយ ដោយចែកចាយចេញពីអ្នកទម្លាយ WhyLab។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានពណ៌ទឹកក្រូច (Orange) ឌីស្សាញចេញពីស្បែក faux leather នៅខាងក្រោយ និងមានគែមពណ៌មាសឆ្នូតកាមេរ៉ាដ៏ស្រស់ស្អាត ហើយសម្រាប់ពណ៌ស (White) គឺមានកញ្ចក់នៅខាងក្រោយ និងគែមកាមេរ៉ាពណ៌ទឹកប្រាក់។ បន្ថែមពីនេះ ស្មាតហ្វូនបត់បាននេះ នឹងមានពណ៌ខ្មៅ និងពណ៌បៃតងផងដែរ។ អ្នកទម្លាយនេះក៏បានបង្ហាញរូបភាពនៃស្មាតហ្វូននេះទាំងនៅពេលដែលបិទ និងបើកផងដែរ។
នៅពេលដែលបើកនោះ ស្មាតហ្វូនបត់បាន Honor Magic V3 ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោក។ ស្មាតហ្វូននេះ គឺមានកម្រាស់ 9.9mm និងមានការប្រើប្រាស់នូវថាមពលថ្ម 10% silicon content ដែលធ្វើអោយស្មាតហ្វូន Magic V3 ស្តើងជាងម៉ូដែលជំនាន់មុនដល់ទៅ 4.4% ថែមទៀតផង។ រូបភាពមួយទៀត ក៏បានបង្ហាញអំពីការបត់ទៅលើស្មាតហ្វូន Magic V3 ផងដែរ ហើយអ្នកប្រើប្រាស់ក៏មើលទៅមិនឃើញស្មាតស្នាមបត់ដែរនៅពេលដែលប្រើប្រាស់នូវស្មាតហ្វូននេះ។
Article image
នៅក្នុងការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ  WhyLab ក៏បានចែករំលែកនូវរូបភាពដែលថតចេញពីស្មាតហ្វូនបត់បាន Honor Magic V3 ផងដែរ។ ខណៈពេលដែលក្រុមហ៊ុននេះមិនទាន់បង្ហាញនូវលក្ខណៈសម្បត្តិលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូន Magic V3 នេះនៅឡើយទេនោះ វាមានពាក្យចចាមអារ៉ាមថាកាមេរ៉ារបស់វាគឺជាប្រភេទ periscope telephoto ដែលមាន 3.5x optical zoom ។
Article image
ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 ថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W fast charging ។ ក្រុមហ៊ុន Honor ក៏បង្កើតនូវបន្ទះឈីប Honor E1 chip សម្រាប់គ្រប់គ្រងទៅលើប្រសិទ្ធិភាពនៃថាមពលថ្មនៅលើស្មាតហ្វូន  Magic V3 នេះ។ បន្ទះឈីបនេះ ក៏អាចបង្កើនទៅលើប្រសិទ្ធិភាពនៃថាមពលថ្មកាន់តែប្រសើរជាងមុនថែមទៀត។ ស្មាតហ្វូនបត់បាននេះក៏មានការទ្រទ្រង់ទៅលើ 2-way satellite connectivity ។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 12 ខែកក្កដាខាងមុខនេះហើយ៕
រូបភាពស្មាតហ្វូននិងរូបភាពដែលថតចេញពី Honor Magic V3 ត្រូវទម្លាយនៅលើអ៊ីនធឺណិតហើយ!