ស្វែងរកពួកយើង:

រូបរាងថ្មីរបស់ស្មាតហ្វូនជំនាន់់ថ្មី Samsung Galaxy S25 Ultra ត្រូវបានគេទម្លាយចេញថែមទៀតហើយ

ដោយ

Koun Jab Luffy

14 ធ្នូ 2024 10:09 ព្រឹក

អាន 2 នាទី

Article image
ខណៈពេលដែលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងម៉ូដែល Galaxy S25 series ជិតបង្ហាញខ្លួននៅលើទីផ្សារហើយនោះ មួយរយៈចុងក្រោយនេះ មានទម្លាយចេញនូវព័ត៌មានថ្មីៗ ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូននេះហើយ។ ថ្មីៗនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺនឹងធ្វើការឌីស្សាញរូបរាងថ្មីទៅលើស្មាតហ្វូន Ultra នេះផងដែរ។ យោងតាមការបែកធ្លាយជាច្រើននៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូន Ultra ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ នឹងមានជ្រុងទាំង 4 មានរាងមូលជាងម៉ូដែលជំនាន់មុន។
ការលើការឡើងនេះ ក៏មានការបង្ហាញនូវរូបរាងគំរូរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះផងដែរ គឺពិតជាមានការឌីស្សាញគែមទាំង 4 មូលគ្រប់ជ្រុងតែម្តង។ សូមជំរាបថា ការបែកធ្លាយជាច្រើនមុននេះ ត្រូវបានគេនិយាយថា អាចនឹងមានភាពខុសទៅលើផ្នែក Ring កាមេរ៉ា និងមិនមានកាមេរ៉ា periscope នោះទេ។
Article image
ក្រុមហ៊ុន Samsung អាចនឹងធ្វើការជំនួសនូវកាមេរ៉ា periscope telephoto ជាមួយនឹង ALoP (All Lenses on Prism) module ដែលបានទម្លាយកាលពីខែមុននេះ។ កាមេរ៉ា telephoto នេះ គឺមានកម្រិត 3x optical zoom ខណៈដែលកាមេរ៉ា Periscope របស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូនជំនាន់មុននោះគឺ 10x និង 5x zoom ។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលគ្រោងនឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំនេះ គឺ នឹងមានបំពាក់នូវសិនស័រ 50MP ultrawide គាំទ្រជាមួយនឹងសិនស័រទំហំ 1/2.52-អ៊ីង និង 0.7µm pixel ហើយនិងមានការគាំទ្រដោយកម្រិត F1.9 aperture ទៀតផង។
Article image
សម្រាប់កាមេរ៉ា AloP នេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 Slim ឬ Galaxy Z Fold 7 ផងដែរ។ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy S25 series នៅក្នុងព្រឹត្តិការណ៍ Unpacked ដែលធ្វើឡើងនៅក្នុងខែមករាខាងមុខនេះហើយ៕
រូបរាងថ្មីរបស់ស្មាតហ្វូនជំនាន់់ថ្មី Samsung Galaxy S25 Ultra ត្រូវបានគេទម្លាយចេញថែមទៀតហើយ