ស្វែងរកពួកយើង:

រូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge ត្រូវបានបង្ហាញចេញជាផ្លូវការហើយ

ដោយ

Koun Jab Luffy

30 មេសា 2025 08:56 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 13 ខែឧសភា ខាងមុខនេះ គឺនឹងមានការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Edge ហើយ។ យោងតាមព័ត៌អានថ្មីនៅថ្ងៃនេះ មានរូបភាពផ្លូវការរបស់ស្មាតហ្វូននេះត្រូវបាន Evan Blass ទម្លាយចេញហើយ។ រូបភាពខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកម្រាស់ស្តើងត្រឹមតែ 5.8mm ហើយមានគែម bezels ស្តើង និងមានរន្ធផតជាច្រើន ដែលមិនចាញ់ទៅលើស្មាតហ្វូន Flagship ផ្សេងទៀតរបស់ក្រុមហ៊ុន Samsung នោះទេ។ រូបភាពខាងលើនេះ គឺដូចគ្នាទៅនឹងរូបភាពនៅវីដេអូដែលបែកធ្លាយមុននេះ ដែលមានការប្រៀបធៀបទៅលើទំហំ និងការឌីស្សាញរបស់ស្មាតហ្វូននេះទៅនឹងស្មាតហ្វូន  S25 Ultra, iPhone 16 និង iPhone 16 Plus ។
ស្មាតហ្វូន Galaxy S25 Edge ត្រូវបានទម្លាយមុនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ MWC 2025 ហើយក៏មានការបង្ហាញនូវការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Dynamic AMOLED 2X display គាំទ្រជាមួយនឹងគែម bezels ស្តើង ហើយនិងមានកាមេរ៉ាមុខទំហំ 12MP។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនេះ គឺមាន 2 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតទំហំ 12MP Ultrawide និងមានភ្ជាប់ជាមួយនឹងភ្លើង LED flash ដែលមើលទៅស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 4 អញ្ចឹង។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវ Titanium និងកញ្ចក់ការពារ  Corning Gorilla Glass Ceramic 2 ផងដែរ។
Article image
បើមើលទៅលើផតខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានរន្ធ USB-C port, SIM tray, Primary Microphone ហើយនិងមានLoudspeaker។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite អមជាមួយនឹងរ៉េមទំហំ 12GB RAM និង 256GB/512GB storage ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 3,900mAh ជាមួយនឹងបច្ចេកវិទ្យា  25W wired និង 15W wireless charging ផងដែរ។
Article image
បើតាមការបញ្ជាក់នាពេលថ្មីៗនេះ បាននិយាយថា ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ នឹងធ្វើឡើងនៅថ្ងៃទី 13 ខែឧសភាខាងមុខនេះហើយស្មាតហ្វូន  S25 Edge នឹងលក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 23 ខែឧសភា និងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី 30 ខែឧសភានេះ នៅក្នុងតម្លៃប្រហែលជា €1,200-€1,400 (~₹1,13,000-₹1,32,000) ។ ស្មាតហ្វូននេះ នឹងផលិតនៅក្នុងចំនួនតែ 40,000 គ្រឿង ប៉ុណ្ណោះក្នុងតំណាក់កាលទី 1 នេះ។ បន្ថែមពីនេះ ស្មាតហ្វូននេះនឹងដំណើរការនូវ  One UI 7.1 និង Galaxy AI ផងដែរ៕
រូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge ត្រូវបានបង្ហាញចេញជាផ្លូវការហើយ