ស្វែងរកពួកយើង:

លក្ខណៈទូទៅ Peugeot 3008 និង E-3008 ស៊េរីឆ្នាំ 2025 ត្រូវបានបង្ហាញចេញហើយ

ដោយ

Koun Jab Luffy

27 សីហា 2024 03:20 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសបារាំងម៉ាក Peugeot ប្រចាំនៅប្រទេសអូស្រា្តលី បានធ្វើការបញ្ចេញនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់រថយន្តស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Peugeot 3008 និង E-3008 នៅមុនការប្រកាសចេញលក់នៅទីផ្សារក្នុងប្រទេសអូស្រ្តាលី។ ក្នុងពេលបច្ចុប្បន្ននេះ រថយន្តម៉ូដែល Peugeot 3008 គឺមានជម្រើសកំលាំងចំនួនពីរ និងមានចំនួន 4 ស៊េរីនៅក្នុងទីផ្សាររថយន្តប្រទេសអូស្រ្តាលី។
ដោយក្នុងនោះស៊េរី Entry-level គឺមានតម្លៃខ្ទង់ $50,075 ដោយម៉ូដែលនេះប្រើបំពាក់ម៉ាស៊ីន 1.6-liter turbo-petrol engine ដែលអាចផលិតកំលាំងបាន 133kW និងកំលាំងរមូល 250Nm រីម៉ូដែល Top-level គឺមានតម្លៃខ្ទង់ $82,915 ដែលជាម៉ូដែល Plug-in-hybrid ដែលមានសមត្ថភាពផលិតកំលាំងបាន 222kW និងកំលាំងរមូល 520Nm។
Article image
យោងតាមឯកសាររបស់រដ្ឋាភិបាល នៅពេលដែលរថយន្ត Peugeot 3008 ជំនាន់ទី 3 មកដល់ឆ្នាំក្រោយ វានឹងអាចមានមកជាមួយជម្រើសប្រើថាមពលអគ្គិសនីពេញលេញ ដែលរួមទាំងការបញ្ចូលនូវប្រព័ន្ធម៉ាស៊ីនថ្មីចំនុះ 1.2-liter turbocharged ទំហំបីស៊ីឡាំង ដែលបានប្រើរួចហើយនៅក្នុងម៉ូដែល Peugeot 208 និងងរថយន្តដឹកអ្នកដំណើរម៉ូដែល Peugeot 308។ Peugeot 3008 ជំនាន់ថ្មីនឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយនឹងរថយន្តម៉ូដែល Volkswagen Tiguan, Hyundai Tucson និង Mazda CX-5។ Peugeot 3008 ជំនាន់ថ្មី គឺជាប្រភេទរថយន្ត mid-size SUV ដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន mild-hybrid engine ដែលមានកម្លាំង 100kW និងកំលាំងរមូល 230Nm។
ប្រព័ន្ធម៉ាស៊ីន mild-hybrid របស់ Peugeot 3008 ជំនាន់ថ្មីនេះ គឺគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា 48-volt mild-hybrid ជំនាន់ចុងក្រោយបំផុតរបស់ Peugeot ដែលបានរួមបញ្ចូលគ្នានូវថ្មប្រភេទ lithium-ionទំហំ 0.89kWh និងដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ six-speed dual-clutch transmission ក្នុងការបញ្ជាទៅកាន់ប្រព័ន្ធដំណើរការម៉ូទ័រអេឡិចត្រូនិច។
Article image
សម្រាប់ការបន្ថែមមនូវថាមពលអគ្គិសនីនៅលើ Peugeot 3008 ធ្វើឲ្យម៉ាស៊ីនរថយន្តស៊ីសាំងជាមធ្យមក្នុងចន្លោះពី 5.4L/100km និង 6.3L/100km នេះបើតាមការបញ្ជាក់តាមរយះការធ្វើតេស្តពីស្ថាប័ន Euro WLTP។ តួលេខនោះ គឺគួរឱ្យចាប់អារម្មណ៍ បើធៀបនឹង Toyota RAV4 Hybrid FWD ដែលអាចស៊ីសាំងជាមធ្យមចន្លោះពី 5.7L/100km ទៅ 5.8L/100km។
រថយន្ត Peugeot 3008 ជំនាន់ថ្មីនេះអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 10.2 វិនាទី និងអាចជាន់ល្បឿនលឿនបំផុតដល់ 201km/h។ រថយន្ត mid-size SUV ស៊េរីថ្មីរបស់បារាំងមួយនេះមានទំងន់សរុប 1,573kg និងមានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 1,200kg។ Peugeot 3008 ស៊េរីឆ្នាំ 2025 ប្រើប្រាស់យ៉ាន់កង់ប្រភេទ  Aluminum Alloy រថយន្តបែបស្ព័រទំហំ 19-inch។
Article image
ក្រុមហ៊ុន Peugeot ប្រចាំប្រទេសអូស្រ្តាលី នឹងធ្វើការនាំចូលរថយន្តអគ្គិសនីសុទ្ធម៉ូដែល Peugeot E-3008 ស៊េរីឆ្នាំ 2025 ទៅកាន់ទីផ្សារអូស្រ្តាលីនៅចុងឆ្នាំនេះដើម្បីធ្វើការប្រកូតប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនី Tesla Model Y និង BYD Atto 3។ បើតាមប្រភពបញ្ជាក់ថា Peugeot E-3008 គឺនឹងបំពាក់យ៉ាន់កង់ប្រភេទ Alloy ទំហំ 20-inch។ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបារាំងមួយនេះនឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 73kWh រួមនិងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 175kW e-motor ដែលអាចឲ្យ E-3008 បើកបរបានចម្ងាយផ្លូវ 525km។
បច្ចុប្បន្ន Peugeot ក៏បានចេញលក់រថយន្តអគ្គិសនី E-3008 ដែលបំពាក់នូវកំលាំងម៉ូទ័រខ្លាំងដល់ 240kW នៅទីផ្សារអឺរ៉ុបរួចហើយ។ ហើយនៅទីផ្សារនាយសមុទ្ទវិញ Peugeot ក៏បានផ្តល់នូវជម្រើសម៉ូដែលបំពាក់កញ្ចប់អាគុយធំដល់ 98kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 700km។ ទោះជាយ៉ាងណាសម្រាប់ម៉ូដែល Peugeot E-3008 ដែលបំពាក់កញ្ចប់អាគុយធំ និងម៉ូទ័រអគ្គិសនីខ្លាំងដល់ 240kW នឹងមានចេញលក់នៅទីផ្សារអូស្ត្រាលីដែរឬយ៉ាងណា៕