ស្វែងរកពួកយើង:

លក្ខណៈពិសេសកាមេរ៉ា Galaxy S26 Ultra ត្រូវបានលាតត្រដាងហើយ!

ដោយ

Koun Jab Luffy

31 មីនា 2025 09:05 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលមានសេចក្តីរាយការណ៌ជាច្រើនមុននេះ បានទម្លាយព័ត៌មាននានារបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នោះ នៅថ្ងៃនេះមានការទម្លាយជាថ្មីថា នៅលើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មួយនឹង នឹងមានការ upgrade ខ្លាំងទៅលើកាមេរ៉ាកាន់តែខ្លាំង ដែលយើងមិនធ្លាប់បានឃើញនៅលើស្មាតហ្វូន Flagship នានានោះទេ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន នៅពេលនេះ បាននិយាយអំពីការអភិវឌ្ឍន៍ទៅលើកាមេរ៉ារបស់ស្មាតហ្វូន Galaxy S26 Ultra នេះហើយ ។
ការបែកធ្លាយខាងលើនេះនិយាយថា កាមេរ៉ារបស់កំពូលស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវ Variable Aperture ដែលក្រុមហ៊ុនធ្លាប់ប្រើប្រាស់ដំបូងបំផុតនៅលើស្មាតហ្វូន Galaxy S9 នាពេលកន្លងមក។ បើមើលនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X គឺអះអាងថា ស្មាតហ្វូន Galaxy S26 Ultra នេះ នឹងមានសិនស័រទំហំ 200-Megapixel ដែលគាំទ្រដោយមុខងារថ្មី  Variable aperture ដែលមានចន្លោះពី f/1.4 ទៅដល់ f/4.0។ កន្លងមក ក្រុមហ៊ុននេះ ក៏បានប្រើប្រាស់មុខងារនេះនៅលើស្មាតហ្វូន Galaxy S9 ផងដែរ ដោយមាន aperture variable ចន្លោះ f/1.5 និង f/2.4។
ដូច្នេះជាមួយនិងការលេចនូវព័ត៌មានខាងលើនេះ អាចនិយាយបថា ប្រព័ន្ធកាមេរ៉ាដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី  Galaxy S26 Ultra នឹងរឹតតែមានមានសមត្ថភាពខ្ពស់ខ្លាំងថែមទៀត ពីព្រោះថា តាមរយៈនៃ Variable aperture ដែលមានចន្លោះពី f/1.4 ទៅដល់ f/4.0 នេះ គឺនឹងផ្តល់នូវការគ្រប់គ្រងទៅលើពន្លឺបានយ៉ាងល្អបំផុត។ ជាមួយគ្នានេះ ក៏មានការព្យាករណ៌ថា Samsung នឹងមានការប្តូរកាមេរ៉ា 10-Megapixel ហ៊្សូម 3x ដែលមាននៅលើម៉ូដែលមុន ដោយជំនួសកាមេរ៉ាទំហំ 50-Megapixel ហ៊្សូម 3.5x optical zoom វិញ
Article image
សម្រាប់កាមេរ៉ាផ្សេងទៀតនៅលើស្មាតហ្វូននេះ គឺមានសិនស័រទំហំ 50-Megapixel មានមុខងារហ៊្សូម 8x zoom និងគាំទ្រដោយកែវឡែន 184mm focal length ដែលមានការ upgrade ពីសិនស័រមុននៅលើស្មាតហ្វូន Galaxy S25 Ultra មានទំហំពី 50-megapixel តែហ៊្សូមបានតែ 5x ប៉ុណ្ណោះ ៕
លក្ខណៈពិសេសកាមេរ៉ា Galaxy S26 Ultra ត្រូវបានលាតត្រដាងហើយ!