ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ OnePlus Ace 5 និង Ace 5 Pro ត្រូវបានទម្លាយចេញនៅមុនការប្រកាសជាផ្លូវការណ៌!

ដោយ

Koun Jab Luffy

23 ធ្នូ 2024 09:37 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូន OnePlus Ace 5 និង Ace 5 Pro បានបង្ហាញខ្លួននៅក្នុងប្រព័ន្ធ Database នៃស្ថាប័ន MIIT របស់ប្រទេសចិនហើយ ដែលនៅក្នុងនោះថែមទាំងមានការទម្លាយនូវរូបភាពរបស់ស្មាតហ្វូននេះផងដែរ។ នៅលើវិញ្ញាបនបត្រនេះ ក៏មានការអាប់ដេតទៅលើលក្ខណៈសម្បត្តិជាច្រើនមួយចំនួនថែមទៀតផង។ បន្ថែមពីនេះក៏មានការបង្ហាញថា ស្មាតហ្វូននេះ គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាថ្ងៃទី 26 ខែធ្នូនេះខាងមុខនេះផងដែរ។
យោងតាមការទម្លាយនៅក្នុងការបែកធ្លាយជាច្រើន រួមនិងការបញ្ជាក់ដោយវិញ្ញាបនបត្រនោះ បានបញ្ជាក់ថា ស្មាតហ្វូន  OnePlus Ace 5 (PKG110) និង Ace 5 Pro (PKR110) ក៏មានលក្ខណៈសម្បត្តិជាច្រើនដែលខុសគ្នាផងដែរ។ ភាពខុសគ្នានៃស្មាតហ្វូននេះគឺទៅលើបន្ទះឈីប ទំហំថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មផងដែរ។ ស្មាតហ្វូន OnePlus Ace 5 និង Ace 5 Pro នេះ មានអេក្រង់ទំហំ 6.78-អ៊ីង កញ្ចក់រាបស្មើរ AMOLED គាំទ្រការបង្ហាញចេញជាមួយនឹងកម្រិត 1.5K ទំហំ 2780x1264 pixels។ ស្មាតហ្វូនទាំងពីរនេះ មានការបំពាក់នូវល្បឿនអេក្រង់ 120Hz refresh rate ហើយក៏មានការប្រើប្រាស់នូវសិនស័រស្កែនម្រាមដៃ optical-type in-screen fingerprint scanner ផងដែរ។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Ace 5 series នេះ នឹងប្រើប្រាស់នូវ Android 15 ជាមួយនឹង ColorOS 15។ តាមការបញ្ជាក់នៅក្នុងវិញ្ញាបនបត្រខាងលើនេះ បានបញ្ជាក់ទៀតថា ស្មាតហ្វូន OnePlus Ace 5 និង Ace 5 Pro ដំណើរការនៅលើឈីបល្បឿន 3.3GHz និង 4.3GHz octa-core chipsets ដែលនេះគឺជាបន្ទះឈីប Snapdragon 8 Gen 3 និង 8 Elite ។ ហើយសម្រាប់ស្មាតហ្វូនទាំងពីរនេះវិញ គឺនឹងមាន 5 ទំហំគឺ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB។
ស្មាតហ្វូន Ace 5 នេះ មានថាមពលថ្មទំហំ 6,285mAh ដែលមានកម្លាំងប្រហែលជា 6,400mAh ស្មាតហ្វូន Ace 5 Pro នេះបំពាក់នូវថាមពលថ្ម dual-cell ទំហំ 2,970mAh។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Ace 5 Pro នេះ មានថាមពលថ្មទំហំ 6,100mAh។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា  80W charging ខណៈពេលដែលម៉ូឌែល Pro មានកម្លាំងសាកថ្ម 100W charging ។
ស្មាតហ្វូន Ace 5 និង  Ace 5 Pro មានកាមេរ៉ាមុខទំហំ 16-Megapixel សម្រាប់ថតរូបភាព Selfie ខណៈដែលកាមេរ៉ារបស់ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 8-megapixel ខណៈដែលដែលគ្រាប់ទីបីមានទំហំ  2-Megapixel auxiliary។ ស្មាតហ្វូនទាំងពីរនេះក៏បំពាក់នូវ IR blaster ផងដែរ។
Article image
ស្មាតហ្វូន Ace 5 នេះមានវិមាត្រ 161.72x75.77x8.02mm និងទម្ងន់ 206g ខណៈពេលដែលស្មាតហ្វូន  Ace 5 Pro មានវិមាត្រ 161.72x75.77x8.14mm និងទម្ងន់ 203g ។ ស្មាតហ្វូន Ace 5 នេះមានពណ៌ Gravitational Titanium, Full Speed Black និង Celestial Porcelainខណៈពេលដែលស្មាតហ្វូន Ace 5 Pro គឺមានពណ៌  Moon White Porcelain, Submarine Black និង  Starry Purple ។ ក្រុមហ៊ុន OnePlus នឹងបង្ហាញនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 7 ខែមករាខែក្រោយនេះហើយ៕
លក្ខណៈសម្បត្តិ OnePlus Ace 5 និង Ace 5 Pro ត្រូវបានទម្លាយចេញនៅមុនការប្រកាសជាផ្លូវការណ៌!