ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ និងតម្លៃ Huawei Mate 70 Pro+ ត្រូវបានបង្ហាញចេញហើយ!

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2024 11:50 ថ្ងៃត្រង់

អាន 3 នាទី

Article image
Huawei Mate 70 Pro+ បានក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លាដែលមានលក្ខណៈសម្បត្តិពិសេសៗជាច្រើន និងមានមុខងារកម្រិតខ្ពស់ៗផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិននេះ បានប្រកាសជាផ្លូវការណ៌នូវស្មាតហ្វូន Mate 70 Series ដែលជាម៉ូដែលថ្មីមានមនុស្សជាច្រើនបានទន្ទឹងរង់ចាំ។ នៅក្នុងកម្មវិធីនោះក៏មានការបញ្ចេញនូវលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើនរបស់ស្មាតហ្វូន Huawei Mate 70 Pro+នេះផងដែរ។
ស្មាតហ្វូន Mate 70 Pro+ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា បំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនជាពីសេស គឺការប្រើប្រាស់នូវពណ៌មាស និងទឹកប្រាក់នៅផ្នែកខាងក្រោយថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវគែមទីតាញ៉ូមដែលភ្លឺស្រស់ស្អាតទាក់ភ្នែកផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មាន 4 ពណ៌ដ៏ស្រស់ស្អាតគឺ Gold-Silver Brocade, Flying Sky Blue, Feathers White និង Ink Rhyme Black។ សម្រាប់តួខ្លូនស្មាតហ្វូននេះ គឺមានវិមាត្រ 164.6mmx79.5mmx8.25mm និងមានទម្ងន់ 226g។
Article image
ស្មាតហ្វូនជំនាន់ថ្មី Mate 70 Pro+ មានអេក្រង់ទំហំ 6.9-អ៊ីង OLED គាំទ្រជាមួយនូវល្បឿនចាប់ពី 1Hz-120Hz LTPO adaptive refresh rate និងមានបច្ចេកវិទ្យាអេក្រង់ 1440Hz high-frequency PWM dimming ហើយនិងកម្រិតឆ្លើយតបអេក្រង់ 300Hz touch sampling rate ផងដែរ។ អេក្រង់ស្មាតហ្វូននេះ មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត FHD+ (2832×1316 pixels) ហើយអេក្រង់នេះ ក៏មានការឌីស្សាញគែមកោង រួមនិងការបង្ហាញពណ៌បានកម្រិត 1.07 ពាន់លានពណ៌ និងមានពន្លឺ 2500nits ហើយនិង P3 wide color gamut ថែមទៀតផង។
ស្មាតហ្វូនជំនាន់ថ្មី Mate 70 Pro+ នេះ ប្រើប្រាស់នូវ HarmonyOS 4.3 និងបន្ទះឈីប Kirin 9020 ជាមួយនឹងក្រាហ្វិកកាត  Maleoon 920 GPU។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរី 2 ទំហំគឺ 512GB និង 1TB។ ស្មាតហ្វូន Huawei Mate 70 Pro+ នេះ មានកាមេរ៉ាគោលទំហំ 50MP (F1.4~F4.0 aperture, RYYB sensor, OIS) និងគ្រាប់ទីពីរមានទំហំ 40MP ultra-wide-angle (F2.2 aperture, RYYB sensor) ហើយនិងគ្រាប់ទីបីមានទំហំ 48MP super focus macro telephoto camera (F2.1 aperture, OIS, RYYB sensor) ក្នុងនោះក៏នូវមានឡែន 1.5MP multi-spectral sensor ផងដែរ។ ប្រព័ន្ធកាមេរ៉ាស្មាតហ្វូននេះ ទ្រទ្រង់នូវមុខងារហ៊្សូម 4x optical zoom និង 100x digital zoom។ ស្មាតហ្វូន Mate 70 Pro+ នេះ មានកាមេរ៉ាខាងមុខទំហំ 13MP selfie shooter (F2.4 aperture) និង  3D depth camera sensor ។
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានថាមពលថ្មទំហំ 5700mAh និងឆ្នាំងសាក 100W super fast charger។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wireless super fast charging និង 20W wireless reverse charging ។
ស្មាតហ្វូន Huawei Mate 70 Pro+ នេះក៏មានមុខងារ satellite ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតនៅលើស្មាតហ្វូននេះមានដូចជា  2.4GHz និង d 5GHz WLAN frequency, Bluetooth 5.2, Nearlink support, USB Type-C, NFC, GPS (L1 + L5 dual-band) / AGPS / GLONASS / Beidou (B1I + B1C + B2a + B2b quad-band) / GALILEO (E1 + E5a + E5b triple-band) / QZSS (L1 + L5 dual-band) / NavIC ។
ស្មាតហ្វូននេះក៏មានសេនស័រជាច្រើនទៀតដូចជា 3D Face recognition, gesture, gravity, infrared, side fingerprint, hall, barometer, gyro, compass, ambient, proximity, camera laser focus និង color temperature ផងដែរ។
មុខងារពិសេសៗរបស់ស្មាតហ្វូន Mate 70 Pro+
•ការឌីស្សាញជាមួយនឹងពណ៌មាស និងទឹកប្រាក់ Brocade
•ការប្រើប្រាស់នូវទីតាញ៉ូមកម្រិតពន្លឺខ្ពស់
•មុខងារ AI Gestures
•កាមេរ៉ា Spectral Sensor
•មុខងារខលតាមប្រព័ន្ធផ្កាយរណប
•សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់
Article image
តម្លៃរបស់ស្មាតហ្វូន Huawei Mate 70 Pro+
Mate 70 Pro+ (16GB RAM + 512GB) = 8499 yuan (1173 USD, 1116 Euro)
Mate 70 Pro+ (16GB RAM + 1TB) = 9499 yuan (1312 USD, 1247 Euro)
ពេលនេះ លោកអ្នកអាចរកទិញស្មាតហ្វូន  Huawei Mate 70 Pro+ នេះបាននៅលើវេបសាយ VMall ៕
លក្ខណៈសម្បត្តិ និងតម្លៃ Huawei Mate 70 Pro+ ត្រូវបានបង្ហាញចេញហើយ!