ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ និងតម្លៃ Reno 13 Series ត្រូវគេទម្លាយនៅមុនការប្រកាសជាផ្លូវការណ៌ថ្ងៃនេះ

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2024 09:44 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃទី 25 ខែកញ្ញានេះ ក្រុមហ៊ុន OPPO នឹងមានការបង្ហាញស្មាតហ្វូន OPPO Reno 13 និង 13 Pro នៅក្នុងប្រទេសចិនហើយ។ ស្របពេលជាមួយគ្នានេះ ថ្មីៗនេះ ស្មាតហ្វូននេះ ក៏ត្រូវបានឃើញមានវត្តមាននៅលើវិញ្ញាបនបត្ររបស់ TENAA និង China Telecom ដូចគ្នា។ នៅក្នុងបញ្ជីនេះ មានការទម្លាយនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូនម៉ូឌែល Reno ស៊េរីថ្មីនេះ។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO បានបញ្ចាក់អំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូន OPPO Reno 13 មានអេក្រង់ទំហំ 6.59-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 12760x1556 pixels resolution និងរត់បានជាមួយល្បឿន 120Hz refresh rate ដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូននេះមានបន្ទះឈីប Dimensity 8350 និងមានថាមពលថ្មទំហំ 5,600mAh ដែលគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 80W fast charging និង 50W wireless charging ទៀតផង។
Article image
បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូន Reno 13 នេះ មានកាមេរ៉ាខាងមុខទំហំ 50-Megapixel និងកាមេរ៉ាភ្លោះខាងក្រោយដែលមានទំហំ 50-Megapixel និង 8-Megapixel ultra-wide sensor ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង ColorOS 15 ហើយស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ in-screen fingerprint scanner និង IR blaster ។ ស្មាតហ្វូន Reno 13 នេះ មានវិមាត្រ 157.73x74.73x7.24mm និងទម្ងន់ 181g ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ IP68/69 សម្រាប់ការពារធូលី និងទឹកថែមទៀត។
ស្មាតហ្វូន OPPO Reno 13 នេះមាន 3 ទំហំគឺ 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB ។ នៅក្នុងបញ្ជីនៃ China Telecom ស្មាតហ្វូនទំហំទាំងនេះ មានតម្លៃរៀងគ្នាគឺ 2,799 យ៉ន់ (~$385), 3,099 Yuan (~$427), 3,099 យ៉ន់ (~$427), 3,599 យ៉ន់ (~$495) និង 3,899 យ៉ន់ (~$538) ។ សម្រាប់ពណ៌របស់ស្មាតហ្វូន Reno 13 នេះគឺ Midnight Black, Butterfly Purple និង Galaxy Blue ។
Article image
សម្រាប់ស្មាតហ្វូន OPPO Reno 13 Pro វិញ គឺមានអេក្រង់ទំហំ 6.83-អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K  resolution ទំហំ 2800x2172 pixels និងមានល្បឿន 120Hz refresh rate។ ដូចគ្នាទៅនឹងស្មាតហ្វូន Reno 13 នេះ ស្មាតហ្វូននេះមានបន្ទះឈីប Dimensity 8350។ នៅលើស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5640mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W fast charging និង 50W wireless charging ។
ស្មាតហ្វូន Reno 13 Pro នេះមានកាមេរ៉ាខាងមុខទំហំ 50-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-Megapixel, 8-Megapixel ultra-wide sensor ខណៈដែលគ្រាប់ទីបីមានទំហំ 50-Megapixel sensor ជាមួយនឹង 3.5x optical zoom ។ ស្មាតហ្វូននេះដំណើរការនូវ Android 15 ជាមួយនឹង ColorOS 15 រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ in-screen fingerprint scanner និង IR blaster ។ស្មាតហ្វូន Reno 13 Pro នេះមានវិមាត្រ 162.73x76.55x7.55mm និងទម្ងន់ 197g ។ ស្មាតហ្វូននេះទ្រទ្រង់នូវ IP68/69 សម្រាប់ការពារធូលី និងការពារទឹកថែមទៀត។
ស្មាតហ្វូន OPPO Reno 13 Pro នេះមាន 4 ទំហំគឺ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB ។ នៅក្នុងបញ្ជីរបស់ China Telecom នេះទម្លាយថា ទំហំរបស់ស្មាតហ្វូននេះមានតម្លៃ 3,499 យ៉ន់(~$485), 3,799 យ៉ន់ (~$525), 4,099 យ៉ន់(~$565) និង 4,099 យ៉ន់ (~$565) ។ ស្មាតហ្វូននេះមានពណ៌ Midnight Black, Butterfly Purple និង Starlight Pink ៕