ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ និងតម្លៃ vivo Y300+ សម្រាប់ទីផ្សារឥណ្ឌាត្រូវទម្លាយហើយ

ដោយ

Koun Jab Luffy

07 តុលា 2024 10:57 ព្រឹក

អាន 2 នាទី

Article image
ព័ត៌មានរបស់ស្មាតហ្វូន Vivo Y300+ 5G ត្រូវបានទម្លាយនៅពេលដែលឈ្មោះនេះគឹបង្ហាញនៅលើ IMEI database។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា មានលេខម៉ូដែល V2422 ហើយនឹងការបង្ហាញខ្លួនឆាប់ៗនេះហើយ នេះបើតាមការទម្លាយចេញពីលោក Abhishek Yadav។ នៅក្នុងការបង្ហោះនៅលើ X ថ្មីៗនេះ ក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Vivo Y300 Plus 5G នេះ ត្រូវបានគេទម្លាយមុននេះថា គឺមានអេក្រង់ 6.78-អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ ប៉ុន្តែនៅមិនទាន់មានព័ត៌មាននៃការឌីស្សាញទៅលើអេក្រង់និងកម្រិត refresh rateនោះទេ។
សម្រាប់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូននេះវិញ គឺមានសិនស័រប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់។ ស្មាតហ្វូននេះ Y300 Plus នេះកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 2MP។ សម្រាប់កាមេរ៉ាខាងមុខនៅលើស្មាតហ្វូននេះមាន គឺមានទំហំ 32MP។ ស្មាតហ្វូន vivo Y300+ 5G នេះ នឹងមានបន្ទះឈីប Snapdragon 695 មានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh គាំទ្រជាមួយនឹងកម្លាំងសាក 44W fast charging ផងដែរ។
Article image
ស្មាតហ្វូន vivo Y300+ 5G នេះ គឺបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយនឹងស្បែកមុខកម្មវិធី Funtouch OS 14។ នៅលើស្មាតហ្វូននេះ ក៏៎នឹងការតម្លើងនូវប្រព័ន្ធការពារទឹកកម្រិត IP54 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូន vivo Y300+ 5G នេះ នឹងមានតម្លៃ Rs 23,999 (~$285)សម្រាប់ទំហំ 8GB+128GB។ ស្មាតហ្វូន  Y300+ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅខែនេះហើយ៕