
ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែចេញមកបញ្ជាក់ជាផ្លូវការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី vivo X200s នឹងមានការបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន vivo X200 Ultra នៅក្នុងប្រទេសចិននាខែមេសានេះហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ បានទម្លាយចេញនូវរូបភាព Renders របស់ស្មាតហ្វូនស៊េរីថ្មី vivo X200s នេះផងដែរ ដោយថែមទាំងភ្ជាប់មកជាមួយនឹងពណ៌របស់ស្មាតហ្វូនថ្មីនេះទៀតផង។ ទាក់ទងជាមួយនិងម៉ូដែលថ្មីនេះ អ្នកទម្លាយ Digital Chat Station ក៏បានធ្វើការចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី vivo X200s នេះដូចគ្នា។
បើមើលទៅលើរូបភាព render របស់ស្មាតហ្វូនស៊េរីថ្មី vivo X200s នេះ គឺមានពណ៌ Soft Purple និង Mint Blue។ ខុសប្លែកពីស្មាតហ្វូន vivo X200 ដែលបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំ 2024 នេះ នៅលើស្មាតហ្វូន vivo X200s ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.67-អីងដែលជាអេក្រង់រាបស្មើរ ហើយនិងមានគែម bezels ស្តើងមែនទែន។ អេក្រង់ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា Q10 របស់ក្រុមហ៊ុន BOE គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ដែលធានានូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងរលូន។
ស្មាតហ្វូន vivo X200s នេះ នឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400+ ដែលប្រើ ប្រាស់នូវស្ថាបត្យកម្ម 1x Cortex-X925 ultra-core, 3x Cortex-X4 performance cores និង 4x Cortex-A720 cores។ ស្មាតហ្វូន vivo X200s នេះ មានថាមពលថ្មទំហំ 6,000mAh+ ដែលធំជាងស្មាតហ្វូន vivo X200 មានថាមពលថ្មទំហំ 5,800mAh ទ្រទ្រង់ទៅលើកម្លាំងសាក 90W wired charging ហើយនិងមាន wireless charging ផងដែរ។

ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវកាមេរ៉ាក្រោយ 3 គ្រាប់ គាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ាម៉ាក Zeiss ដែលមានសិនស័រទំហំ 50MP ចំនួន 3 គ្រាប់។ កាមេរ៉ាទាំងបីនេះ ក៏មានសិនស័រ 3x periscope telephoto lens ដែលមាន focal lengths ចាប់ពី 15mm ទៅ 70mm គាំទ្រជាមួយនឹងមុខងារ variable apertures រវាង f/1.57 និង f/2.57។ ក្រៅពីស្មាតហ្វូន vivo X200s និង vivo X200 Ultra នេះ ក្រុមហ៊ុននេះ ក៏នឹងបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា Vivo Pad 5 Pro, Pad SE និង Watch 5 ផងដែរ៕
