ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ និងពណ៌របស់ Huawei Pocket S2 ត្រូវគេទម្លាយចេញហើយ!‍

ដោយ

Koun Jab Luffy

07 កុម្ភៈ 2024 12:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនហើយ ដោយម៉ូដែលនេះ គឺមានរាងជាប្រភេទបត់ឡើងចុះឡើង clamshell folding design។ ស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា គឺមានឈ្មោះថា Pocket S2 ដែលជាជំនាន់ថ្មីរបស់ Pocket S flip ដែលមានវត្តមាននៅលើទីផ្សារនាពេលកន្លងមក។ យោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។
ព័ត៌មានថ្មីនេះ គឺត្រូវបានចែកចាយដោយអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើបណ្តាញ Weibo។ នៅក្នុងព័ត៌មាននេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Pocket S2 នេះ គឺនឹងមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងជំនាន់មុនដែរ ដោយនៅលើខ្នងក្រោយរបស់ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ា 2 គ្រាប់ធំៗ ហើយនិងមានការបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់។ សម្រាប់ម៉ូឌុលកាមេរ៉ានេះ គឺមានទំធំជាងម៉ូឌុលដែលប្រើនៅលើ Pocket S។
Article image
ដូចគ្នជាមួយនិង Pocket S អញ្ចឹង ដោយនៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី Pocket S2 នេះ ក៏អាចនឹងមានការបង្ហាញវត្តមានជាមួយនិងម៉ូដែលពិសេស Special Art Edition ផងដែរ។ យោងតាមការទម្លាយរបស់ Digital Chat Station បានបន្ថែមទៀតថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺអាចនឹងមានជម្រើសពណ៌ប្រផេះ និងមានខ្នងក្រោយឌីស្សាញពីកញ្ចក់ និងមួយពណ៌ទៀទត គឺពណ៌ស្វាយ ខ្នងក្រោយផលិតចេញពីស្បែក។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានការប្រើប្រាស់បន្ទះឈីប Kirin 9000S ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G ហើយនិងមានថ្មទំហំ 4,520mAh កម្លាំងសាក 66W wired fast charging។ ជាមួយគ្នានេះ នៅក្នុងរបាយការណ៌ខាងលើនេះ ក៏មានការទម្លាយថា ក្រុមហ៊ុន Huawei ក៏បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់ផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បញ្ចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះនោទេ។
លក្ខណៈសម្បត្តិ និងពណ៌របស់ Huawei Pocket S2 ត្រូវគេទម្លាយចេញហើយ!‍