ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិ និងពណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Slim ឬ Mini ត្រូវបានទម្លាយ!

ដោយ

Koun Jab Luffy

22 ធ្នូ 2025 02:22 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៍ថាកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានរូបរាងស្លីម និងស្រាលបំផុតសម្រាប់ការប្រើប្រាស់។ សូមជំរាបថា ឈ្មោះរបស់ស្មាតហ្វូននេះ គឺស្ថិតនៅក្នុងអាថ៌កំបាំងឡើយទេ ប៉ុន្តែមានការនិយាយថា ស្មាតហ្វូននេះអាចនឹងមានឈ្មោះផ្សេងទៀតគឺ Magic 8 Slim និង Magic 8 Mini។ នៅក្នុងការបង្ហោះនៅលើ Weibo ថ្មីៗនេះពីអ្នកទម្លាយ Digital Chat Station ក៏បានទម្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ និងពណ៌របស់ស្មាតហ្វូននេះផងដែរ។
បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូន Honor Magic 8 Slim / Mini នេះ អាចនឹងមានអេក្រង់ទំហំ 6.3-អ៊ីង។ ហើយការបែកធ្លាយមុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ OLED LTPO panel និងមានកម្រិត 1.5K resolution ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Magic 8 Slim / Mini នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500។ គួរបញ្ជាក់ថាក្រុមហ៊ុន MediaTek ក៏បានត្រៀមប្រកាសបង្ហាញនូវបន្ទះឈីប  Dimensity 9500 Plus នៅខែមីនា ឬខែមេសា ឆ្នាំ 2026 នេះ សម្រាប់ស្មាតហ្វូន Magic 8 Slim អាចនឹងបង្ហាញខ្លួនមុននេះ ខណៈពេលដែលស្មាតហ្វូន Honor Power2 នឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ 2026 ។
បើទោះបីជាមិនទាន់ទម្លាយលម្អិតព័ត៌មានបន្ថែមនោះ ស្មាតហ្វូន Magic 8 Slim / Mini នេះ នឹងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា គែមធ្វើពីលោហធាតុ និងសិនស័រស្កែនម្រាមដៃ ultrasonic។ ស្មាតហ្វូនថ្មីនេះ នឹងមាន 4 ពណ៌គឺ  Feather White, Shadow Black, Light Orange និង Fairy Purple។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ពី 5cm ទៅ 6.x mm ហើយនឹងមានថាមពលថ្មទំហំ 5,500mAh។ ស្មាតហ្វូននេះ ក៏អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា Fast-Charging និង Wireless Charging ថែមទៀត។
Article image
ស្មាតហ្វូន Honor Magic 8 Slim / Mini នេះ អាចនឹងមានកាមេរ៉ាគោលទំហំ  200-megapixel main ប៉ុន្តែការបែកធ្លាយមុននេះបញ្ជាក់ថា សិនស័រនេះ អាចនឹងជំនួសដោយកាមេរ៉ាទំហំ  50-Megapixel lens ។ តាមរបាយការណ៍ជាច្រើនមុននេះបានទម្លាយថា ក្រុមហ៊ុន Honor ក៏បានធ្វើការនៅលើស្មាតហ្វូន Honor Magic 8 RSR (ឬ  Honor Magic 8 Ultra) ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ ប្រភពកន្លងមកធ្លាប់បានរំពឹងថា ស្មាតហ្វូន Magic 8 RSR and 8 Slim / Mini  នឹងបង្ហាញខ្លួនជាមួយគ្នា៕