ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិទាំងស្រុង Xiaomi 15 និង Xiaomi 15 Pro ត្រូវគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

09 កក្កដា 2024 02:23 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះមានប្រភពជាច្រើនបានរាយការណ៌ថា ក្រុមហ៊ុន Xiaomi នឹងមានការប្រកាចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Pro ដែលជាម៉ូដែលប្រណិតរបស់ខ្លួននៅខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនថ្នាក់ប្រណិតដំបូងគេបំផុតនៅលើពិភពលោក ដែលនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។
នៅថ្ងៃនេះ បើតាមការបែកធ្លាយថ្មីមួយទៀតនៅលើ Weibo គឺបានបង្ហាញពីលក្ខណៈសម្បត្តិទាំងស្រុង Xiaomi 15 និង Xiaomi 15 Pro ហើយ ខណៈដែលប្រកាសចេញត្រូវបានគេដឹងថា នឹងមកដល់ឆាប់ៗនេះ។ ផ្អែកតាមព័ត៌មានខាងលើនេះ បានបង្ហាញថា Xiaomi 15 នឹងក្លាយជាម៉ូដែល Compact Flagship ដែលមានអេក្រង់ទំហំ 6.36-អ៊ីង ដែលបន្ទះអេក្រង់រាបស្មើរប្រភេទ OLED មានសមត្ថភាពបង្ហាញចេញបានកម្រិត 1.5K resolution ខណៈដែលម៉ូដែល Xiaomi 15 Pro នឹងមានទំហំអេក្រង់ធំជាងគឺដល់ទៅ 6.73-អ៊ីង OLED screen មានគែមកោង micro-curvature នៅគ្រប់ជ្រុង ហើយនិងមានកម្រិតបង្ហាញចេញបាន 2K។ អេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានការទ្រទ្រង់ជាមួយល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 1400nits។
Article image
ស្មាតហ្វូនទាំងពីនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 និងមានការគាំទ្រដោយរ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage។ សម្រាប់ម៉ូដែលស្តង់ដារ គឺមានថ្មទំហំ 4,800mAh ឬ 4,900mAh ហើយនិងមានកម្លាំងសាក 100W wired រួមនិង 50W wireless charging។ រីឯម៉ូដែល Pro គឺមានថ្មទំហំ 5,400mAh ហើយនិងមានកម្លាំងសាក 120W wired ហើយ 80W wireless charging។
និយាយពីកាមេរ៉ាមុខរបស់ Xiaomi 15 series គឺនឹងមានទំហំ 32-megapixel ដូចគ្នា។ ស្មាតហ្វូនម៉ូដែលស្តងដារ មានកាមេរ៉ាគោលទំហំ 50-Megapixel OmniVision OV50H និងជាប្រភេទ ultrawide cameras ។ សម្រាប់កាមេរ៉ាក្រោយនេះ គឺនឹងមានការប្រើប្រាស់នូវកាមេរ៉ា 50-megapixel Samsung JN1 telephoto ហ៊្សូមបាន 3x optical zoom។ Xiaomi 15 Pro នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel OmniVision OV50N និងគ្រាប់ទីពីរមានទំហំ 50-Megapixel Samsung JN1 ultrawide lens ហើយនិងទីបីមានទំហំ 50-Megapixel periscope telephoto ហ៊្សូមបាន 3x optical zoom។
Article image
ស្មាតហ្វូនទាំងពីនេះ មានបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 rating, 5.5G connectivity, dual speakers ហើយនិង IR blaster។ ស្មាតហ្វូន Xiaomi 15 ក៏មានតម្លើងនូវ 0809B linear motor និងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ខណៈដែល 15 Pro នឹងមានការប្រើប្រាស់នូវ x-axis linear motor ហើយនិងមានការបំពាក់នូវសិនស័រ ultrasonic ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់។
លក្ខណៈសម្បត្តិទាំងស្រុង Xiaomi 15 និង Xiaomi 15 Pro ត្រូវគេទម្លាយចេញហើយ!