ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិទាំងស្រុងរបស់ថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

17 កញ្ញា 2024 04:39 ល្ងាច

អាន 2 នាទី

Article image
Samsung ត្រូវបានគេទម្លាយថា បានត្រៀមខ្លូនបង្ហាញចេញនូវថេប្លេតថ្នាក់ប្រណិតជំនាន់បន្ទាប់របស់ខ្លូននៅលើទីផ្សារនាពេលឆាប់ៗនេះហើយ។ ខណៈពេលដែលមិនទាន់មានការប្រកាសចេញពីកាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការណ៌នោះ នៅពេលនេះ ការទម្លាយចេញនូវលក្ខណៈសម្បត្តទាំងស្រុងរបស់ថេប្លេតជំនាន់ថ្មី Galaxy Tab S10 S10+ និង Galaxy Tab S10 Ultra ដែលនឹងមានវត្តមាននៅលើទីផ្សារនាពេលខាងមុខនេះហើយ។
ការបែកធ្លាយនេះ គឺត្រូវបានចែកចាយដោយ TechOutlook ដោយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ថេប្លេតជំនាន់ថ្មីនេះថែមទៀតផង។ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 14.6-អ៊ីង Dynamic AMOLED 2X display គាំទ្រជាមួយល្បឿន 120Hz refresh rate និងមានទំហំ 2960x1848 resolution ហើយថែមទាំងមានការគាំទ្រនូវមុខងារ Anti reflection coating ទៀតផង។ អេក្រង់ Galaxy Tab S10 Ultra មានពន្លឺ 930nits peak brightness។
Article image
សម្រាប់ថេប្លេតជំនាន់ Galaxy Tab S10+ នឹងមានការបំពាក់នូវអេក្រង់ទំហំ 12.4-អ៊ីង បង្ហាញចេញបានទំហំ 2800x152 resolution គាំទ្រដោយពន្លឺ 650 nit ប៉ុណ្ណោះ។ ថេប្លេតទាំងពីរនេះ គឺមានកម្រ៉ាស់ត្រឹមតែ 5.4mm និង 5.6mm។ ថេប្លេតជំនាន់ថ្មី Galaxy Tab S10 series ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9300+ SoC រ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 512GB។ ចំពោះម៉ូដែល S10+ មានការប្រើប្រាស់អង្គចងចាំទំហំត្រឹមតែ 256GB ប៉ុណ្ណោះ។ អ្នកប្រើប្រាស់ក៏អាចបន្ថែមនូវអង្គចងចាំបានដល់ទៅទំហំ 1.5TB។
Article image
Galaxy Tab S10 Ultra នឹងមានថ្មទំហំ 11,200mAh ខណៈដែលម៉ូដែល Plus មានថ្មទំហំ 10,090mAh ហើយនិងមានការគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 45W wired fast charging។ នៅលើថេប្លេតទាំងពីរនេះ មានការបំពាក់នូវឧបាល័រ 4 គ្រាប់។ ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញវត្តមានជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលី IP68 rating រួមជាមួយនិងគែមជុំវិញ Armor Aluminum frame ទៀតផង។ ថេប្លេត Galaxy Tab S10 series អាចនឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2024 ខាងមុខនេះហើយដោយមានតម្លៃចាប់ពី 1,119 យូរ៉ូ និងតម្លៃ 1,339 យូរ៉ូ។
លក្ខណៈសម្បត្តិទាំងស្រុងរបស់ថេប្លេតជំនាន់ថ្មី Galaxy Tab S10 Series ត្រូវបានគេទម្លាយចេញហើយ!