ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិទូទៅនៅលើ Find X8 Mini ត្រូវគេទម្លាយជាថ្មីម្តងទៀត!

ដោយ

Koun Jab Luffy

19 កុម្ភៈ 2025 04:59 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវគេរំពឺងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X8 Mini នៅចន្លោះខែមីនា-មេសា ខាងមុខនេះ ជាមួយនឹងស្មាតហ្វូនម៉ូដែលពិសេស Find X8 Ultra ខណៈដែលស្មាតហ្វូន Find X8 និង Find X8 Pro ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញខ្លួនរួចរាល់ហើយ។ វត្តមានរបស់ស្មាតហ្វូន Mini គឺដោយសារតែក្រុមហ៊ុន vivo នៅក្នុងប្រទេសចិនបានប្រកាសចេញនូវស្មាតហ្វូន X200 Pro mini មានការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់។ សម្រាប់ក្រុមហ៊ុន OnePlus ក៏ត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនប្រភេទ mini របស់ខ្លួនផងដែរ។
នៅថ្ងៃនេះ យោងតាមអ្នកទម្លាយ Digital Chat Station ក៏បានទម្លាយនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូន Find X8 Mini នេះដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.3-អ៊ីង LTPO OLED flat screen ជាមួយនឹងកម្រិតភាពច្បាស់ "1.5K" resolution និងមានល្បឿន 120Hz refresh rate, គែមជុំវិញធ្វើពីលោហធាតុ និងប៊ូតុង Press-type button សម្រាប់ជំនួសទៅលើ Alert Slider និងការរៀបចំនូវកាមេរ៉ាខាងក្រោយឡើងវិញផងដែរ។
Article image
ស្មាតហ្វូន OPPO Find X8 Mini នេះ នឹងមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP "ultra-thin" periscope telephoto គាំទ្រជាមួយនឹង 3.5x optical zoom ហើយវាក៏ប្រើប្រាស់នូវ  ISOCELL JN5 របស់ក្រុមហ៊ុន Samsung ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានទម្ងន់ចន្លោះ 180g និង 189g និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង  50W wireless charging ។ ស្មាតហ្វូននេះ នឹងមានរូបរាងស្តើង។ បន្ថែមពីនេះ ស្មាតហ្វូន OPPO Find X8 Mini នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek's Dimensity 9400 SoC ដូចទៅនឹងស្មាតហ្វូន Find X8 និង Find X8 Pro ៕
Article image