ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិនៃកាមេរ៉ា និងកាលបរិច្ឆេទការបង្ហាញវត្តមាន Meizu 21 Pro ត្រូវទម្លាយចេញ!

ដោយ

Koun Jab Luffy

25 មករា 2024 03:00 រសៀល

អាន 2 នាទី

Article image
ក្រុមហុន Meizu ត្រូវបានគេរាយការណ៍ថា បានកំពុងតែធ្វើការនៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួននោះ គឺ Meizu 21 Pro សម្រាប់ទីផ្សាររបស់ចិន។ ថ្មីៗនេះ នៅលើវិញ្ញាបនបត្រ 3C របស់ចិន ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលេខកូដ M481S និង M481Q។ ខណៈពេលដែលវិញ្ញាបនបត្រនេះ មានការបញ្ជាក់អំពីសមត្ថភាពនៃការសាកថ្មលឿនរបស់វានោះ ពាក្យចចាមអារ៉ាមជាច្រើន ក៏បានទម្លាយនូវព័ត៌មានជាច្រើនទៀត។ អ្នកទម្លាយរបស់ចិនក៏បានទម្លាយអំពីព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Meizu 21 Pro នេះផងដែរ។
យោងតាមអ្នកទម្លាយស្មាតហ្វូន Meizu 21 Pro នេះ នឹងបង្ហាញខ្លួននៅចុងខែកុម្ភៈនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរ៉េម ទំហំ 16GB និងម៉េមូរីទំហំ 1TB។ សម្រាប់អ្នកដែលមិនដឹងនោះ ស្មាតហ្វូន Meizu 21 Series នេះ នឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 1TB។ ស្មាតហ្វូន Meizu 21 Pro នេះ នឹងមានគែមទីតាញ៉ូមផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនោះ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃ Ultrasonic In-Screen Fingerprint Sensor។
Article image
បន្ថែមពីនេះទៀតនោះ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 50-Megapixel, Ultra-Wide Lens និង Telephoto ជាមួយនឹងការហ៊្សួម 3x Optical Zoom។ ស្មាតហ្វូន Meizu 21 Pro នេះ គឺមានអេក្រង់កម្រិត 2K resolution និងល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 និងមានថាមពលថ្មទំហំ 5,020mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 50W Wireless Charging និងកម្លាំងសាក 80W Wired Charging។ ស្មាតហ្វូន Meizu 21 Pro នេះ មានតម្លៃ 3,399 យ៉ន់ (~$480)៕
លក្ខណៈសម្បត្តិនៃកាមេរ៉ា និងកាលបរិច្ឆេទការបង្ហាញវត្តមាន Meizu 21 Pro ត្រូវទម្លាយចេញ!