
មួយរយៈចុងក្រោយនេះ Find X9 Pro ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវបានគេទម្លាយចេញនូវព័ត៌មានថ្មីលម្អិតជាច្រើន ខណៈដែលការប្រកាសជាផ្លូវការណ៌របស់ស្មាតហ្វូននេះនៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅក្នុងខែតុលានេះ ខាងមុខនេះហើយ។ តាមការទម្លាយមុនៗនេះ ធ្លាប់បាននិយាយថា ស្មាតហ្វូននេះ ក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកល និងទីផ្សារប្រទេសឥណ្ឌា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះផងដែរ។
តាមការបញ្ជាក់របស់អ្នកទម្លាយ Smartprix បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Pro នេះ នឹងមានអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង OLED Display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។ សម្រាប់កាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានបំពាក់នូវសិនស័រគោលទំហំ 50MP Sony LYT-828 និងគ្រាប់ទីពីរមានទំហំ 50MP Samsung ISOCELL JN5 ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 200MP ISOCELL HP5 periscope telephoto ជាមួយនឹង 3x optical zoom។ សម្រាប់កាមេរ៉ាខាងមុខស្មាតហ្វូននេះមានទំហំ 50MP JN5 គាំទ្រជាមួយនឹងមុខងារ Autofocus។

OPPO Find X9 Pro នេះ នឹងមានថាមពលថ្មទំហំ 7,550mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូន OPPO Find X9 Pro នេះ គឺមានដូចជា ultrasonic in-display fingerprint reader, Wi-Fi 7, NFC និង multifunction key ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ ColorOS 16 នៅលើប្រព័ន្ធប្រតិបត្តិការ Android 16 ។

តាមរបាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន OPPO អាចនឹងលក់ស្មាតហ្វូន OPPO Find X9 Pro នេះថ្មី ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find X8 Pro ផងដែរ គឺនៅក្នុងប្រទេសឥណ្ឌាត្រឹមតែ ₹90,000 (~$1,030)។ តម្លៃនេះ អាចប្រជែងទៅនឹងស្មាតហ្វូន Samsung Galaxy S25 Ultra និង Apple iPhone 17 Pro ៕
